ជ្រុលពេកហើយ…! អាមេរិក ​ទាមទារ​បំណុល ពី​កម្ពុជា​៦០០​លាន​ដុល្លារ ប៉ុន្តែអាមេរិកអាចសង… (សូមអាន)


ហេតុផល​ដ៏​សមរម្យ និង​ច្បាស់លាស់​សម្រាប់​អាមេរិក ដែល​គួរតែ​លុបចោល​បំណុល គឺ​កម្ពុជា​បាន​ខ្ចីប្រាក់​ពី​សហរដ្ឋអាមេរិក​ក្នុងសម័យ​សង្គ្រាម វៀតណាម ដើ​ម្ប​ផ្គត់ផ្គង់​អាហារ និង​ផ្តល់​សម្លៀកបំពាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ភៀសខ្លួន និង​រងគ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់បែក​ជាច្រើន​សន្ធឹកសន្ធាប់ របស់​អាមេរិក​ផ្ទាល់ នេះ​បើ​យោងតាម​សារព័ត៌មាន The Diplomat ចេញផ្សាយ​នាពេល​ថ្មីៗ​នេះ​។​
​ការទម្លាក់​គ្រាប់បែក​ដ៏​ច្រើន​សន្ធឹកសន្ធាប់ របស់​សហរដ្ឋអាមេរិក​ក្នុង​ដែនដី​ប្រទេស​កម្ពុជា ក្នុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ គឺជា​សម័យ សង្គ្រាម​នៅ​វៀតណាម ហើយ​សហរដ្ឋអាមេរិក​បាន​ហាមឃាត់​ការ​ផ្តល់ជំនួយ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម ដើម្បី​ប្រឆាំង​ប្រទេស​កម្ពុជា ក្នុង​ទសវត្សរ៍ ឆ្នាំ​១៩៨០​។ (​វា​ជា​ពេលដែល​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​ផ្សេងទៀត បន្ត​ទទួលស្គាល់​របប​ប៉ុលពត ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​)​។​
​សារព័ត៌មាន​ក៏បាន​ចេញផ្សាយ​នៅ​ចំណុច​ផ្សេងៗ​ជាច្រើន របស់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ព្យាយាម​ដកខ្លួន​ចេញពី​មហាអំណាច​អាមេរិក ក្នុងនោះ​មានដូចជា ការលុបចោល​, ការធ្វើ​សមយុទ្ធ​យោធា និង​ទាមទារ​សហរដ្ឋអាមេរិក​ម្តង​ហើយ​ម្តងទៀត ឱ្យ​លុបចោល​បំណុល ក្នុងសម័យ​សង្គ្រាម​វៀតណាម ដែល​មហាអំណាច​មួយ​នេះ​នៅតែ​បន្ត​ទាមទារ​ពី​កម្ពុជា​មកដល់​បច្ចុប្បន្ន​។​
* បំណុល​ដ៏​កខ្វក់​៖
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា នេះ​ជា «​បំណុល​ដ៏​កខ្វក់​» ដែលមាន​តម្លៃ​ប្រមាណ​៦០០​លាន​ដុល្លារ ដោយ​ក្នុងនោះ​បូករួម​ទាំង ប្រាក់​ដើម និង​ការប្រាក់ ដែល​កម្ពុជា​ធ្លាប់​ខ្ចី​ដើម្បី​ទិញ​ស្បៀង​ពី​សហរដ្ឋអាមេរិក នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដើម្បី​ផ្គត់ផ្គង់​ស្បៀងអាហារ និង​សម្លៀកបំពាក់​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ភៀសខ្លួន​ដោយសារ​សង្គ្រាម និង​ការទម្លាក់​គ្រាប់បែក​។​
​មតិ​មួយចំនួន​បាន​លើកឡើងថា សហរដ្ឋអាមេរិក​គួរតែ​ប្រើប្រាស់​បំណុល​នេះ ជា​ថ្នូរ នឹង​ការទាមទារ​ធ្វើកំណែទម្រង់​សិទ្ធមនុស្ស​នៅក្នុង​ប្រទេស​។

​ប៉ុន្តែ​មធ្យោបាយ​បែបនេះ មិនអាច​ទទួលបាន​ជោគជ័យ​ឡើយ​ក្នុងពេល​កន្លងមក ផ្ទុយទៅវិញ វា​នឹង​ធ្វើឱ្យ​អាមេរិក​កាន់តែ​បាត់បង់​ឥទ្ធិពល​មកលើ​កម្ពុជា ស្របពេល​ដែល​ចិន បាន​លើកលែង​បំណុល​ដែល​កម្ពុជា​ជំពាក់ ហើយ​ថែមទាំង​ផ្តល់ជំនួយ​បន្ថែម​ទៀតផង​។​​ជាងនេះទៅទៀត​នោះ វា​មិនមែនជា​ពេល​ដ៏​សាក​សម​សម្រាប់​សហរដ្ឋ​អាមេរិក ក្នុងការ​ប្រើប្រាស់ «​បំណុល​ដ៏​កខ្វក់​នេះ​» ដើម្បី​ទាមទារ​ការធ្វើកំណែទម្រង់​សិទ្ធមនុស្ស​នោះឡើយ ព្រោះ​វា​នឹង​ធ្វើឱ្យ​អាមេរិក​កាន់តែ​រង​ការបំផ្លាញ​កេ​រិ៍ត​ឈ្មោះ​របស់ខ្លួន ក្នុង​កែវភ្នែក​ប្រជាពលរដ្ឋ​កម្ពុជា​ថែម​មួយកម្រិត​ទៀត​។​
​តាមពិតទៅ​បញ្ហា​បំណុល​ក៏​កំពុង​ក្លាយជា​ឧបសគ្គ​រារាំង​តួនាទី​សំខាន់​របស់​អាមេរិក និង​លោកខាងលិច រួមទាំង​បណ្តា​ប្រទេស​មួយចំនួន ក្នុងការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ក្នុងនោះ​រួមទាំង​ការផ្តល់​មូល​នី​ធី និង​អគារ​សម្រាប់​ឧបត្ថម្ភ​ដល់​អង្គការ​សង្គម​ស៊ីវិល​ជាដើម ដែលមាន​ពាក់ព័ន្ធ​នឹង​ការ​ជម្រុញ និង​ការពារ​សិទ្ធមនុស្ស​។​
* ដល់​ពេលដែល​ត្រូវ​លើកលែង​បំណុល​៖
​ហេតុផល​ដ៏​សមរម្យ និង​ច្បាស់លាស់​សម្រាប់​អាមេរិក​ដែល​គួរតែ​លុបចោល​បំណុល គឺ​កម្ពុជា​បាន​ខ្ចីប្រាក់​ពី​សហរដ្ឋអាមេរិក ក្នុងសម័យ​សង្គ្រាម​វៀតណាម ដើ​ម្ប​ផ្គត់ផ្គង់​អាហារ និង​ផ្តល់​សម្លៀកបំពាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ភៀសខ្លួន និង​រងគ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់បែក ជាច្រើន​សន្ធឹកសន្ធាប់រ​បស់​អាមេរិក​ផ្ទាល់​។​

​ការទម្លាក់​គ្រាប់បែក​នេះ បានសម្លាប់​មនុស្ស​ជាច្រើន​នាក់ បំផ្លាញ​ប្រព័ន្ធ​កសិកម្ម​កម្ពុជា ដែល​មានន័យថា កម្ពុជា​មិនអាច​បំពេញ​សេចក្តី​ត្រូវ​របស់​ប្រជាពលរដ្ឋ របស់ខ្លួន​បាន ហើយ​មហាអំណាច​មួយ​នេះ ថែមទាំង​ចូលរួម​ដោយ​ប្រយោល​ក្នុងការ​បង្កើត​របប​ខ្មែរក្រហម ដែល​បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់ ស្លាប់​បន្ថែមទៀត​ផងដែ​រ​។​
​យើង​ក៏មាន​ករណី​ស្របច្បាប់​ដើម្បី​ប្រឆាំងនឹង​បំណុល​នេះ​ផងដែរ ហើយ​ដែល​កន្លងមក​មាន​អ្នក​ចាប់អារម្មណ៍​តិចតួច​ប៉ុណ្ណោះ​នោះ​គឺ​កម្ពុជា​ខ្ចីប្រាក់​អាមេរិក ក្នុងស្ថានភាព​ភាព​ច្រ​បូល​ច្របល់​បំផុត ដែល​ធ្វើឱ្យ​រឿងនេះ​មិន​យុត្តិធម៌​ទាល់តែសោះ ក្នុង​ការដាក់​បំណុល​នេះ ក្រោម​អំណាច​នៃ​ច្បាប់​អន្តរជាតិ​។​
​ក្នុង​ទស្សនៈ​របស់​មជ្ឈដ្ឋាន​ទូទៅ​យល់ឃើញថា សហរដ្ឋអាមេរិក គួរតែ​ដាក់​ព្រំដែន​លើ​បញ្ហា​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ហើយ​បង្ហាញ​ភាព​ក្នុងនាម ជា​អ្នកដឹកនាំ ដោយ​ការលើកលែង​បំណុល​របស់​កម្ពុជា ដូច​អ្វីដែល​ខ្លួន​ធ្លាប់​បានធ្វើ​ចំពោះ​អ៊ីរ៉ាក់ និង​បណ្តា​ប្រទេស​មួយចំនួន​ផ្សេងទៀត​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មានការ​ផ្តល់យោបល់​ថា អាមេរិក​គួរតែ​ងាក​ទៅពិនិត្យ​បញ្ហា​សិទ្ធមនុស្ស​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន ដោយ​ប្រើប្រាស់​ប្រាក់​សំណង ទាំងនោះ​មកជា​ការបង្កើត​មូល​នី​ធិ​រយៈពេល​វែង​ដើម្បី​គាំទ្រ​សកម្មជន​ការពារ​សិទ្ធមនុស្ស និង​ពង្រីក​អង្គការ​សង្គម​ស៊ីវិល របស់​កម្ពុជា ទើប​ជា​រឿង​ប្រសើរ​ជាង​។​
​សូម​ជំរាប​ថា បើតាម​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​រៀបរាប់ថា សង្គ្រាម​វៀតណាម​-​អាមេរិក បានចាប់ផ្តើម​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៥៥ ដល់​ឆ្នាំ​១៩៧៥ សង្គ្រាម​នេះ បាន​រាលដាល​ចូលមក​កម្ពុជា ចាប់ផ្តើម​ឆ្នាំ​១៩៦២ ដោយ​សហរដ្ឋអាមេរិក បាន​ទំលាក់​គ្រាប់បែក និង​រហូតដល់​ធ្វើ​រដ្ឋប្រហារ យោធា​ទំលាក់ សម្តេចព្រះ​នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០​។ ក្រោយ​រដ្ឋប្រហារ​កំលាំង​យោធា​របប​លោក លន់ នល់ មានការ​គាំទ្រ កាន់តែ​ខ្លាំងក្លា និង​ចំហរ​ពី​សហរដ្ឋអាមេរិក ដោយ​ធ្វើការ​ទំលាក់​គ្រាប់បែក រាប់លាន​តោន រួមមាន​គ្រាប់បែក​តូច​-​ធំ គ្រាប់បែក​ចង្កោម (​ជាង​៣០​លាន​គ្រាប់​) និង​គ្រាប់បែក​គីមី​ផងដែរ​។ ចលនា​សង្គ្រាម​សម្លាប់​រង្គាល​នេះ បាន​ជួយ​រុញច្រាន​ឲ្យ​កើតមាន​របប​ប្រល័យពូជសាសន៍ ខែ្មរ​ក្រហម​នៅ​កម្ពុជា​។​
​សង្គ្រាម​ជាង​១០​ឆ្នាំនេះ (១៩៦២-៧៥) បាន​បង្ក​នូវ​ទុក្ខវេទនា មហា​ធ្ងន់ធ្ងរ​លើ​ប្រជាជន​កម្ពុជា និង​បន្ត​ចូល​របប​ប្រល័យពូជសាសន៍​ខែ្មរ​ក្រហម ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ទៀត ធ្វើ​ឲ្យ​ប្រជាជន​កម្ពុ​ជាជាង​២​លាន​បាន​ស្លាប់​។ សង្គ្រាម​មិនអាច​រលត់​បានឡើយ នៅ​ឆ្នាំ​១៩៧៩ បាន​បន្ត​សង្គ្រាម​ស៉ី​វិល ជាង​២០​ឆ្នាំ​ទៀត ពោល​រហូតដល់​ចុងឆ្នាំ​១៩៩៨ ទើបបាន​បញ្ចប់​។ មានន័យថា​កម្ពុជា ទើប​មាន​សុខសន្តិភាព​ពេញលេញ​តែ​ប្រមាណ​ជិត​២០​ឆ្នាំ​ប៉ុណ្ណោះ ក្រោយពី​មាន​សង្គ្រាម​ជាង​៣៥​ឆ្នាំ​។
​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា ពី​ដើមឆ្នាំ​១៩៦៣ ដល់​ដើមឆ្នាំ​១៩៧៥ ចំនួន​២​លាន​៨​សែន​តោន និង​គ្រាប់បែក​គីមី​ផងដែរ ក្រោមលេស​ថា តាម​កំទេច​ពួក​យៀកកុង យួន​ឈ្លានពាន ប៉ុន្តែ​ស្លាប់​តែ​ខែ្មរ​ជាង ៥០០,០០០​នាក់​សម្លាប់​ដោយផ្ទាល់ និង​កំទេច​តែ​ភូមិ ផ្ទះសម្បែង​ខែ្មរ​រាប់ម៉ឺន​កន្លែង​៕
ប្រភព៖http://fbnewskh.com/archives/3256