សង្វែកណាស់…! ទើបរៀបការបាន១សប្ដាហ៍ អនិច្ចាកូនកម្លោះមានជំងឺឈាមសស៊ីឈាមក្រហម (មហារីកគ្រាប់ឈាម) ស្លាប់ចោលប្រពន្ធទាំងមិនអស់ចិត្ត


កំពង់ធំ៖ ទោះបីជារឿងនេះកើតឡើងរៀងយូរបន្ដិចក្ដី តែគួរអោយអាណិតគូស្នេហ៍ថ្មោងថ្មីមួយគូនេះណាស់ រៀបការមិនទាន់បានប៉ុន្មានផង ខាងកូនប្រុសលាចាកលោកទាំងក្រៀមក្រំ បន្សល់ទុកកូនក្រមុំទើបអោយនៅកំព្រាសោកសៅ។
​គួរបញ្ជាក់គូស្នេហ៍កំសត់នេះបានរៀបការកាលពីថ្ងៃសុក្រទី៣ ខែមីនា ជាថ្ងៃដែលឪពុកម្តាយបងប្អូនញាតិមិត្តសប្បាយក្អាកក្អាយសែនចងដៃ តែដល់ថ្ងៃសុក្រទី១០ ខែមីនា ជាថ្ងៃដែលធ្លាប់សប្បាយរីករាយភ្លេងលេងចងដៃប្រែក្លាយជាភ្លេងខ្លងខែកទៅវិញ ពោលគឺមង្គលការនេះទើបតែមានអាយុបាន៧ថ្ងៃតែប៉ុណ្ណោះ ។
​មូលហេតុដែលបណ្ដាលអោយកូនកំលោះស្លាប់ព្រោះគាត់មានជំងឺឈាមសស៊ីឈាមក្រហម(មហារីកគ្រាប់ឈាម) ដំណាក់កាលធ្ងន់ធ្ងរ គឺហូរឈាមតាមច្រមុះ មាត់និងកន្លែងផ្សេងៗទៀត សូម្បីដាក់បញ្ចូលឈាមយ៉ាងណាក៏សង្គ្រោះមិនបានឡើយ។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅស្រុកកំណើត ខេត្តកំពង់ធំ ៕






ប្រភព៖http://www.khmernews.info/archives/50525