នៅក្នុងសង្គមយើងសព្វថ្ងៃនេះគេសង្កេតឃើញថា មនុស្សស្រីមួយចំនួនជ្រើសរើសបុរសណាម្នាក់ដោយមើលទៅលើទ្រព្យសម្បត្តិ ចំណែកឯបុរសវិញភាគច្រើនគឺឲ្យតម្លៃទៅលើរូបសម្បត្តិ ដោយពួកគេមិនសូវជាយកចិត្តទុកដាក់ទៅលើអត្តចរឹត ឬ ភាពស្មោះត្រង់នោះទេ។
ជាក់ស្ដែងនៅក្នុងវីដេអូខាងក្រោមនេះ គេសង្កេតឃើញថា មាននារីអ្នករត់តុម្នាក់បានធ្វើការបម្រើសេវាកម្មជូនភ្ញៀវ ហើយប៉ះចំភ្ញៀវប្រុសម្នាក់ នាងក៏បានរាក់ទាក់ និង ក្នុងន័យចង់រាប់អាន ដោយនាងបាននិយាយថានាងជាមនុស្សចំណូលថ្មី មិនសូវជាស្គាល់ អីញ្ចឹងពឹងឲ្យគាត់ជូននាង (អូសក្រឡា) ហើយនាងថែមទាំងចង់ឲ្យលេខទូរសព្ទរបស់នាងទៅឲ្យបុរសម្នាក់នោះទៀតផង។ ប៉ុន្តែបុរសម្នាក់នេះគឺស្ថិតនៅក្នុងជំពូកបុរសដែលបានរៀបរាប់ខាងលើ ដោយសារមើលឃើញនាងមិនសូវស្អាត ហើយធ្វើការត្រឹមតែជាអ្នករត់តុ គាត់ក៏បានប្រើលេសបដិសេធជាមួយនាង ហើយមិនខ្ជីយកសូម្បីតែលេខទូរសព្ទរបស់នាងឡើយ។
នាងក៏បានដើរចូលទៅក្នុងវិញដោយមិននិយាយមួយមាត់ ពេលចូលទៅដល់ក្នុងនាងបានតុបតែងមុខ ដោយមានអ្នកជួយតុបតែងឲ្យ ដែលក្រោយពីតុបតែងរួចនាងមើលទៅដូចជាតារាម៉ូដែលអីញ្ចឹង ទាំងស្អាត ទាំងស៊ិចស៊ី ។ បន្ទាប់មកនាងក៏បានដើរមករកបុរសនោះជាមួយនឹងរូបរាងថ្មីរបស់នាង ដោយរាក់ទាក់នឹងធ្វើដូចមុនអីញ្ចឹង បុរសនោះបែរជាយល់ព្រមជូននាង។ គ្រាន់តែឮបែបនោះភ្លាម នាងក៏បាននិយាយបកទៅកាន់បុរសនោះវិញនូវលេសដែលគាត់បានបដិសេធជាមួយនឹងនាងនៅពេលដែលនាងតុបតែងជាអ្នករត់។ ដែលនេះគឺជាមេរៀនរបស់នាងដែលផ្ដល់ទៅដល់បុរសម្នាក់នោះ ក៏ដូចជាបុរសគ្រប់រូបផងដែរ។
ទស្សនាវីដេអូ ៖
ប្រភព៖http://www.jongdeng.net/post/9434







