អាសន្នហើយ …! ចិនប្រកាសនឹងវាយប្រហារកូរ៉េខាងជើង ប្រសិនបើគឹម ជុនអ៊ុន នូវតែប្រហើនមិនព្រម… (សូមអាន)



យោងតាមការចុះផ្សាយរបស់ទីភ្នាកងារគេហទំព័រ Daily Star បានឲ្យដឹងនៅព្រឹកនេះថា ចិននឹងធ្វើការវាយប្រហារលើកូរ៉េខាងជើង បើស្ថេរភាពរបស់ប្រទេសចិនត្រូវបានគម្រាមកំហែង។នេះបើយោងតាមការផ្សាយពីកាសែតរដ្ឋចិន Global Times។

ទីក្រុងព្យូងយ៉ាង បានព្រមានចិនអំពីផលវិបាកដ៍ធ្ងន់ធ្ងរ ចំពោះការក្បត់កូរ៉េខាងជើងនៅក្នុងសេចក្តីថ្លែងការណ៍ប្រកបដោយវិបត្តិ និងដ៍កម្រមួយកាលពីថ្ងៃអង្គារ៍។ប៉ុន្តែកាសែត Global Times បានវាយបកទៅកាន់ប្រទេសកូរ៉េខាងជើងដោយការរិៈគន់ និងការគម្រាមកំហែងជាបន្តបន្ទាប់ សំដៅលើរបបផ្តាចើការរបស់លោក គឹម ជុងអ៊ុន។កាសែត Global Times បានស្តីបន្ទោសទីក្រុងព្យូងយ៉ាងចំពោះការបង្ហាញតក្កវិជ្ជាអវិចារណភាព។

កាសែត Global Times បាននិយាយថាការគម្រាមកំហែង គឺជាទង្វើឈ្លានពានហួសហេតុ ដែលបានធ្វើឡើងដោយតណ្ហាជាតិនិយម។កាសែត Global Times បានបន្ថែមថា«ចិនមានកំណត់បន្ទាត់ហាមឃាត់មួយ ដែលចិននឹងការពារទោះបីតម្លៃណាក៍ដោយ គឺសន្តិសុខ និងស្ថេរភាពនៅតំបន់ឥសាននៃប្រទេសចិន»។ «បើបន្ទាត់ហាមឃាត់ត្រូវបានរំលោភ ចិននឹងប្រើវិធានការយោធាវាយបកវិញ»។ «នៅពេលនោះ កងទ័ពចិននឹងវាយប្រហារលើប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។

ក្រសួងការបរទេសចិន ត្រូវបានដាក់ទម្ងាន់លើកូរ៉េខាងជើង ដោយទទូចថាទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងមិនត្រូវបានរងផលប៉ះពាល់ទេ។

លោក ហ្គេង សួង អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថាចិនមានជំហរម៉ឹងម៉ាត់ និងច្បាស់លាស់លើកូរ៉េខាងជើង និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យូងយ៉ាង។

សង្គ្រាមពាក្យសម្តីបានផ្ទុះឡើង នៅពេលទីក្រុងប៉េកាំងរកពង្រឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។



 







ប្រភព៖Real News