ស្រ្ដីមានផ្ទៃពោះគួរប្រុងប្រយ័ត្នចំពោះថ្នាំខ្មែរ ! ទៅឆ្លុះអេកូឃើញកូនស្លាប់ឡើងហើមហើយ យ៉ាងតិចក៏ 3 ថ្ងៃមកហើយដែរ ជួយស៊ែរផង !!!ទំព៍រដើម


ផ្ទៃពោះគ្រប់ខែ 38 អាទិត្យចាំតែថ្ងៃសំរាល ពិនិត្យអេកូឃើញថាទឹកភ្លោះអត់ថ្លា ខាប់ កករច្រើន ។ គ្រូពេទ្យសួរម្តាយថា ថ្នាំខ្មែរចិនសែអីមានពិសារទេ ? គាត់តបថា អត់បានពិសារអីទេ ។

គ្រូពេទ្យជំរាបអោយម្តាយតាមដានការរើរបស់កូនករណីកូនរើខ្សោយខុសធម្មតាត្រូវប្រញាប់មកពេទ្យ ។ 40 អាទិត្យម្តាយឈឺពោះសំរាលមកដល់ពេទ្យឆ្មបគាត់ដាក់ម៉ាស៊ីនតានដានចង្វាក់បេះដូង
កូនអត់បាន ។ ពិនិត្យអេកូឃើញថាកូនស្លាប់ឡើងហើមហើយ យ៉ាងតិចក៏ 3 ថ្ងៃមកហើយដែរ ។


ម្តាយនៅតែថាអត់ទេកូនគាត់កំពុងតែរើ ។ ក្រោយសំរាលឃើញថាទឹកភ្លោះម្តាយ ខាប់ កករ ពណ៌ទង់ដែង ចង់បែកខៀវ ។ ដល់សួរខ្លាំងមែនទែនទើបគាត់ថាគាត់ដាំថ្នាំខ្មែរ ដាំទឹក 3 យកទឹកមួយ ផឹកមួយថ្ងៃមួយឆ្នាំង ផឹក1 ខែមកហើយ អោយសំរាលស្រួល ។



 នេះគឺជាវិប្បដិសារី អស់មួយជីវិត កូនគ្នាក្នុងពោះគ្មានសិទ្ធតវ៉ា គ្នាគ្មានសិទ្ធហាមឃាត់យើងទេ ដូច្នេះម្តាយគ្រប់រូបមុនសំរេចចិត្តធ្វើអ្វីមួយគិតដល់គ្នាក្នុងពោះផង កុំឆាប់ជឿគេពេក ។

ប្រភព៖ Julina Kunthea