Wow…! ឧទ្ធម្ភាគចក្រគ្មាន មនុស្សបើក សម្រាប់ទ័ពជើង ទឹកអាមេរិក MQ-8C Fire Scout ធ្វើការហោះហើរជា លើកដំបូង ពីនាវាចម្បាំង
អាមេរិក៖នាពេលថ្មីៗនេះ MQ-8C Fire Scout ជាឧទ្ធម្ភាគចក្រគ្មានមនុស្សបើក ផលិតឡើងសម្រាប់ ទ័ពជើងទឹកសហរដ្ឋ អាមេរិក បានធ្វើការហោះហើរជាលើកដំបូងបំផុត ពីនាវាចម្បាំងដែនទឹកមួយគ្រឿង នៅដើមខែមេសានេះ។ តាមប្រភពពី UPI ការធ្វើតេស្តសាកល្បងលើផ្ទៃសមុទ្រនេះ បានប្រារព្ធឡើងនៅក្បែរតំបន់ឆ្នេររដ្ឋកាលីហ្វូញ៉ា លើនាវាចម្បាំង USS Montgomery ប្រភេទ Independence បន្ទាប់ពីតេស្តហោះហើរពីមុនមួយ នៅលើនាវាពិឃាតសមត្ថភាពមីស៊ីល USS Jason Dunman ហើយក្រុមហ៊ុនផលិត Northrop Grumman និយាយថា ការធ្វើតេស្ត បានជម្រុញឲ្យឧទ្ធម្ភាគចក្រនេះ ខិត ចូល ទៅកាន់តែជិតដល់សមត្ថភាពប្រតិបត្តិការពេញលេញហើយ។ គួរបញ្ជាក់ផងដែរថា ឧទ្ធម្ភាគកច្រ MQ-8C Fire Scout គឺត្រូវបានគេចាត់ថាជាឧទ្ធម្ភាគចក្រស្វយ ប្រវត្តិជំនាន់ថ្មី របស់ទ័ព ជើង ទឹក អាមេរិក ដោយវាត្រូវបានគេរចនាឡើង សម្រាប់បេសកកម្មស៊ើបការណ៍ តាមដានឃ្លាំមើល និងឈ្លបយក ការណ៍ ជាពិសេស៕
ប្រភព៖http://fbnewskh.com/archives/451






