បន្ទាប់ពីកូរ៉េខាងជើងនៅតែបន្តការធ្វើតេស្ដមីស៊ីលរបស់ខ្លួនទៀតនោះ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២០មេសានេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើតេស្ដមីស៊ីលជាថ្មីរបស់កូរ៉េខាងជើង នឹងគំរាមដាក់ទណ្ឌកម្មថ្មីប្រឆាំងទីក្រុងព្យុងយ៉ាង ចំពោះឥរិយាបថកាន់តែព្រហើនជាងមុនដែលបង្កអស្ថេរភាពដល់ពិភពលោក។
ខណៈពេលនេះទីក្រុងព្យុងយ៉ាងកំពុងតែអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ មានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិក ដែលភ្ជាប់ជាមួយនឹងការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទៀតផង។ មិនតែប៉ុណ្ណោះកូរ៉េខាងជើងបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ៥លើករួចមកហើយ ដែលពីរលើកដំបូងធ្វើតេស្ដកាលពីឆ្នាំមុន។
នៅក្នុងសេចក្ដីថ្លែងការណ៍ឯកច្ឆន្ទមួយ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានទាមទារថា កូរ៉េខាងជើងមិនត្រូវធ្វើតេស្ដអាវុធនុយក្លេអ៊ែរបន្ថែមទៀតទេ ហើយសកម្មភាពធ្វើតេស្ដមីស៊ីលខុសច្បាប់របស់ទីក្រុងព្យុងយ៉ាង គឺបង្កភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងនៅតែមិនខ្លាចរអា និងការដាក់សម្ពាធពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនោះឡើយ។
នាពេលថ្មីៗនេះស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែក្ដៅគគុក បន្ទាប់ពីអាមេរិកប្រកាសបញ្ជូននាវាចម្បាំងនិងនាវាដឹកយន្ដហោះទៅកាន់ឧបទ្វីបកូរ៉េ។អាមេរិកបានព្រមានដែរថា នឹងឆ្លើយតបលើកូរ៉េខាងជើងយ៉ាងចាស់ដៃ បើសិនរដ្ឋផ្ដាច់ខ្លួនមួយនេះ បន្ដធ្វើតេស្ដមីស៊ីលឬអាវុធនុយក្លេអ៊ែរ។ អ្វីដែលសំខាន់ បើសិនកូរ៉េខាងជើងហ៊ានប៉ះពាល់ដល់សម្ព័ន្ធមិត្ដអាមេរិក គឺកូរ៉េខាងត្បូងនិងជប៉ុន ដែលកូរ៉េខាងជើងតែងគំរាមវាយប្រហារកន្លងមក។
យ៉ាងណាក៏ដោយ កូរ៉េខាងជើងនៅតែមិនខ្លាចរអា ហើយបោះពាក្យទៅវិញថា ស្វាគមន៍ជានិច្ចបើអាមេរិកចង់ធ្វើសង្គ្រាម សង្គ្រាមប្រភេទណាក៏បាន។ការប្រកាសព្រមានគ្នាទៅវិញទៅមក កំពុងធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ចំណែកក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ក៏ព្រមានកុំឲ្យកូរ៉េខាងជើងបង្កហេតុតទៅទៀត ដើម្បីរក្សាស្ថេរភាពក្នុងតំបន់និងស្ថេរភាពក្នុងពិភពលោក។

ប្រភព៖http://www.pageth.info/archives/13421