បើយោងតាមសេចក្ដីរាយការណ៍ពិសេសរបស់ rt បានឲ្យដឹងថា គ្រាប់បែក Tsar Bomba មានកម្លាំងផ្ទុះស្មើនឹងម្សៅបំផ្ទុះ TNT ៥០មេហ្កាតោន ឬខ្លាំងជាងគ្រាប់ទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាជាង ៣៥០០ដង ឯណោះ។ ដុំផ្សែងមូលបាញ់ទៅលើមានកម្ពស់ ៩,៦គីឡូម៉ែត្រ និងផ្សែងសាយភាយបានចម្ងាយ ៥៦គីឡូម៉ែត្រ។ ពេលនេះត្រូវបានបង្ហាញខ្លួនជាថ្មីនៅ រុស្ស៊ី។
ប្រភពដដែលបានបន្តថា Tsar Bomba ធ្លាប់ទម្លាក់សាកល្បងម្ដងរួចមកហើយកាលពីថ្ងៃទី ៣០តុលា ឆ្នាំ ១៩៦១ នៅលើវាលទឹកកកអាកទិច សណ្ដោងដោយយន្តហោះ Tu-95V ។ ទំហំដ៏ធំរបស់ Tsar Bomba ធ្វើឲ្យមីស៊ីលល្មមៗមិនអាចសណ្ដោងហោះឡើងបានឡើយ។បើតាមការសិក្សាស្រាវជ្រាវ រុស្ស៊ីធ្លាប់បានបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងការបំផ្ទុះគ្រាប់បែកដ៏សាហាវមួយនេះនៅក្នុងសង្គ្រាមលោកលើកទិ២៕ ប្រភព ៖ rt



