អីយ៉ាមួយណាខ្លាំងជាង..! ប្រព័ន្ធការពារអាកាសកូរ៉េខាងត្បូង (THAAD) ប៉ះមីស៊ីលកូរ៉េខាងជើង ចាំមើល….


ថ្មីៗនេះកូរ៉េខាងជើងបង្ករហេតុសាកល្បងមីស៊ីលម្តងហើយម្តងទៀត។ ចំពោះមុខនឹងការគំរាមកំហែងបែបនេះកូរ៉េខាងត្បូងបានប្រើប្រាស់ប្រព័ន្ធការពារអាកាស THAAD ដើម្បីទប់ទល់នឹងការវាយប្រហារប្រើប្រាស់មីស៊ីលណាមួយពីកូរ៉េខាងជើង។ តើការប្រើប្រាស់ប្រព័ន្ធការពារអាកាស THAAD នេះពិតជាអាចការពារទីក្រុងសេអ៊ូលពីមីស៊ីលកូរ៉េខាងជើងបានឬ?
THAAD អាចវាយចំគោលដៅចំងាយរហូតដល់200 km និងមានរ៉ាដាចាប់សញ្ញាយន្តហោះ ឬមីស៊ីលបានចំងាយពី600 ទៅ 2000 km ហើយមីស៊ីល THAAd នេះអាចហោះបានក្នុងល្បឿន2.8km ក្នុងមួយវិនាទី។
PAC-3អាចបាញ់ចំគោលដៅក្នុងចំងាយ30km វាជាអាវុធផលិតនិងអភិវឌ្ឍន៍ពី PAC-2 របស់អាមេរិច។
របៀបចាប់ និងកំទេចមីស៊ីលសត្រូវរបស់ប្រព័ន្ធ THAAD គឺពេលមានមីស៊ីល ឬយន្តហោះសត្រូវចូលមករ៉ាដាដ៏អស្ចារ្យរបស់ប្រព័ន្ធនេះចាប់រួចបាញ់មីស៊ីល THAAD  ទៅកំទេចវត្ថុឈ្លានបាននោះភ្លាម។  បើTHAAD បរាជ័យ L-SAM និង PAC-3 និងបាញ់ទម្លាក់វត្ថុនោះភ្លាម។





ប្រភព៖http://fbnewskh.com/archives/1738