ក្តៅៗ..! រុស្ស៊ី កំពុងធ្វើតេស្តគ្រាប់បែក សម្រាប់យន្តហោះ ចម្បាំងបំបាំងកាយ T-50




រុស្ស៊ី៖ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋរបស់ប្រទេសរុស្ស៊ី ទើបបានរាយការណ៍ឲ្យដឹងថា រុស្ស៊ីកំពុងតែធ្វើតេស្តអាវុធ សម្រាប់យន្តហោះចម្បាំង បំបាំងកាយជំនាន់ទី៥របស់ខ្លួន ជាមួយនឹងគម្រោង បញ្ចប់ការសាកល្បងទាំងអស់ ដោយបរិបូណ៌ នៅក្នុងឆ្នាំ២០១៧នេះ។
តាមសេចក្តីរាយការណ៍ពី UPI យន្តហោះចម្បាំងរុស្ស៊ី Sukhoi T-50 ឬដែលគេហៅថា PAK FA គឺត្រូវបានគេរចនាផលិតឡើង ឲ្យមានសមត្ថភាពស្រដៀងគ្នា នឹងយន្តហោះចម្បាំង Eurofighter Typhoon និងយន្តហោះចម្បាំង F-22 Raptor របស់ក្រុមហ៊ុន Lockheed Martin ដែលជាយន្តហោះចម្បាំង បំបាំងកាយជំនានទី៥ ។
លោក Oleg Chizhevsky ជាអនុប្រធានសមាគមស្រាវជ្រាវ និងឧស្សាហកម្មរបស់រុស្ស៊ី NPO Pribor បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ការធ្វើតេស្តគ្រាប់នេះ រំពឹងថានឹងបានបញ្ចប់សព្វគ្រប់ យ៉ាងឆាប់រហ័ ហើយការតេស្តគ្រាប់ជាផ្លូវការ សម្រាប់កំាភ្លើងធំ របស់យន្តហោះចម្បាំង T-50 នឹងទទួលជោគជ័យនៅក្នុងឆ្នាំនេះ៕



ប្រភព៖http://fbnewskh.com/archives/595