ពិតជាអស្ចារ្យមែន! លុយហូរចូលមិនដាច់ បើអ្នកធ្វើតាមចំណុចល្អៗទាំងអស់នេះ! ជួយ SHARE ដើម្បីបានបុណ្យទាំងអស់គ្នា

ការធ្វើទានចេញពីបេះដូង បានឱ្យយើងទាំងអស់គ្នាដឹងថាការបរិច្ចាគគឺបានធ្វើឱ្យយើងមានអារម្មណ៍ជ្រះថ្លានិងមានសេចក្តីសុខបំផុត ដូចជាការបរិច្ចាកសម្លៀកបំពាក់ ថវិកា អាហារនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៅកាន់អ្នកក្រខ្សត់ឬអ្នកជួបបញ្ហាដែលត្រូវការជំនួយជាដើម។ ក្នុងពេលធ្វើទានទៅកាន់ពួកគេអ្នកគួរតែផ្តល់ភាពស្និទស្នាលជាមួយនឹងកែវភ្នែកដ៏ស្រទន់និងភាពកក់ក្តៅ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាអ្នកជាចំណែកមួយនៃជីវិតពួកគេ។


ជាក់ស្តែងការធ្វើទានដល់អ្នកដែលជួបប្រទះនឹងបញ្ហាដូចជាគ្រោះធម្មជាតិ ភ្លើងឆេះផ្ទះជាដើម ពួកគេពិតជាត្រូវការជំនួយពីអ្នកយ៉ាងខ្លាំង ដូចនេះអ្នកគប្បីចូលរួមបរិច្ចាកជាជំនួយដូចជាអង្ករត្រឹមតែ៥គីឡូក៏ពួកគេសម្បាយចិត្តដែរ ពិសេសនៅពេលដែលអ្នកបានធ្វើទង្វើទាំងអស់នេះហើយនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាស្ងប់ក្នុងចិត្តរបស់អ្នក។


ជាមួយគ្នានេះដែរចូរកុំធ្វើទានដោយការប្រកាន់បក្សពួកឬដើម្បីទទួលបានមុខមាត់ឱ្យសោះ ព្រោះទង្វើបែបនេះនឹងធ្វើឱ្យអ្នកទទួលបានផលអាក្រក់នៅថ្ងៃមុខជាមិនខានឡើយ ដែលវាសរបញ្ជាក់ថាអ្នកជាមនុស្សដែលមានពុតត្បុត ប្រៀបដូចជាពាក្យដែលយើងតែងនិយាយតៗគ្នាថា បើធ្វើទានដោយទឹកចិត្តនឹងបានបុណ្យច្រើន តែបើធ្វើគ្រាន់តែដម្បីឱ្យគេឃើញនោះហាក់បីដូចជាមិនបានធ្វើទានយ៉ាងដូច្នេះ មិនទទួលបានកុសលមកវិញឡើយ។ ចំណុចមួយទៀតនោះគឺអ្នកត្រូវតែធ្វើចិត្តខ្លួនឯងឱ្យសប្បាយៗបំភ្លេចរឿងរ៉ាវមិនល្អៗចោលឱ្យអស់ ព្រោះវាមិនមានប្រយោជន៍អ្វីឡើយ វាគ្រាន់តែធ្វើឱ្យអ្នកឈឺក្បាលប៉ុណ្ណោះបើអ្នកកាន់តែគិតពីវា។


ពិសេសជាងគេគឺការបរិច្ចាកដោយមិនទាមទារឬចង់បានការដឹងគុណនិងសំណងមកវិញ ព្រោះពេលអ្នកធ្វើទានចំពោះនរណាម្នាក់មានន័យថាអ្នកបានស្ម័គ្រចិត្តជួយដល់អ្នកនោះដោយមិនគិតពីការសងត្រឡប់មកវិញឡើយ ដូចនេះពេលធ្វើបុណ្យហើយពុំគួរគប្បីរំលើកឡើងប្រាប់គេទេ។


ក្រោយពេលអ្នកបានអានប្រការទាំងអស់នេះហើយនឹងធ្វើឱ្យអ្នកយល់ឃើញថា ពេលអ្នកស្លាប់ទៅមិនអាចយកអ្វីទៅបានក្រៅពីកុសលផលបុណ្យឡើយ ដូចនេះហើយគួរតែធ្វើទានឱ្យបានច្រើនចាប់ពីពេលនេះទៅ។


ប្រភព៖ http://todaysharing.com