ព្រឺក្បាលរន្ធត់ណាស់ពេលអ្នកឃើញរូបគូស្នេហ៍ផុសរូប Selfies ដោយខាងស្រីស្រាប់តែ…..

ថ្មីៗនេះរូបភាព​ថត Selfies របស់​គូស្នេហ៍​មួយគូ​បានធ្វើ​ឱ្យមាន​អ្នក​ច្រណែន និង​កោតសរសើរ​ជាច្រើន​។ ប៉ុន្ដែ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បានឃើញ​រូបភាព​នោះ​ខុស​ប្រក្រតី និង​ធ្វើឱ្យ​ពួកគេ​ភ័យរន្ធត់​ជាខ្លាំង​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកលេង Twitter មាន​បណ្ដាញ​សង្គម​ឈ្មោះ Andy Fuentes បាន​ផុស​រូបភាព Selfies មួយ​ដោយនៅ​ពីក្រោយ​ពួកគេ​មាន​កញ្ចក់​មួយ​។ រូបភាព​នោះ​បង្ហាញ​ប្ដី​ប្រពន្ធ​វ័យក្មេង​មួយគូ​ឱប​គ្នា​និង​ស្រឡាញ់គ្នា​ខ្លាំងណាស់​។​




​បើអ្នកសម្លឹងមើលទៅរូបខាងស្រីមិនចាប់អារម្មណ៏គឺមិនអីទេ​ប៉ុន្ដែ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាន​រកឃើញ​រូបភាព​នោះ ខុស​ប្រក្រតី ដោយ​នៅលើ​កញ្ចក់​បែរជា​ឃើញ​ខាង​ស្រី​បែរមុខ​ទៅ​កញ្ចក់​ទៅវិញ​។​

​រូបភាព​នេះ​បាន​បង្កឱ្យមាន​ការភ័យខ្លាច​រហូតដល់​អ្នកលេង​ម្នាក់​បញ្ជា​ឱ្យ​ពួកគេ​លុប​ពី​បណ្ដាញ​សង្គម​នេះ​ទៀតផង​។ ហើយ​កាលពី​ឆ្នាំមុន​ក៏មាន​ករណីនេះ​កើត​ឡើងលើ​ប្ដី​ប្រពន្ធ​មួយគូ​ផងដែរ នៅ​ឥណ្ឌូនេស៊ី​៕