ប្រធានាធិបតីរុស្សី លោក Vladimir Putin បានបញ្ចេញកំពូលអាវុធមីស៊ីលដ៏គួរឲ្យខ្លាចមួយ ដើម្បីបំបែកប្រព័ន្ធការពាររបស់អង្គការណាតូ នេះបើតាមប្រភពអ្នកជំនាញមីស៊ីលរបស់រុស្សី។
កងកម្លាំងរុស្សីបានអួតថាមីស៊ីលនេះ មានល្បឿនលឿនបំផុតគ្មាននរណាអាចបាញ់ទម្លាក់បាន ហើយអាចហោះពីជើងទម្របាញ់នៅមជ្ឈមណ្ឌលមីស៊ីលតំបន់ Kaliningrad ដល់ប្រទេសអង់គ្លេសត្រឹមតែ១៣នាទីប៉ុណ្ណោះ។ នេះជាមោទនភាពមួយរបស់រដ្ឋាភិបាលនៃវិមានក្រឹមឡាំង ក្នុងយុទ្ធនាការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍអាវុធធន់ធ្ងន់ ហើយមីស៊ីលដ៏ទំនើបបំផុតនឹងពិសោធន៍ក្នុងសប្ដាហ៍នេះតែម្ដង។

ការបញ្ចេញក្បាលគ្រាប់ម៉ាក Object 4202 នេះគឺ រុស្សីចង់បង្ហាញពីបច្ចេកវិទ្យារបស់ខ្លួនទំនើបបំផុតហើយចង់បង្ហាញពីការឈ្លានពានប្រទេសនៅតំបន់អឺរ៉ុបខាងកើត ខណៈភាពតានតឹងក្នុងតំបន់នេះ ការតែក្ដៅគគុកឡើងជាលំដាប់។
មីស៊ីលទំនើបនេះ ត្រូវបានរចនាយ៉ាងពិសេសពីក្រុមផលិតអាវុធរបស់ប្រជាជាតិរុស្សី ហើយក្បាលគ្រាប់មានឈ្មោះ Satan 2 ទើបតែបានផលិតហើយកាលពីខែមុននេះទេ។ កាំជ្រួច Object 4202 នេះត្រូវបានបាញ់សាកល្បងចម្ងាយរាប់ពាន់ម៉ាយ៍ ចេញពីជើងទម្រនៅមូលដ្ឋានបាញ់មីស៊ីល Yasny នៅភាគខាងកើតឧបទ្វីប Kamchatka ហើយប្រភពផ្លូវការ ពីមន្ត្រីរបស់រដ្ឋាភិបាលបានបង្ហាញថាការសាកល្បងនេះ ទទួលបានជោគជ័យ។ ក្បាលគ្រាប់របស់វាមានទ្រង់ទ្រាយដូចប្រព័ន្ធការពារមីស៊ីលអាមេរិក ហើយវាមានល្បឿនលឿនហួសពីការស្មានដែលមិនមានប្រព័ន្ធណាមួយអាចអាចស្ទាក់ចាប់វាបានឡើយ។
របាយការណ៍ដដែលបានបញ្ជាក់ពីលក្ខណៈពិសេសបន្ថែមទៀតថា វាអាចផ្ទុកក្បាលគ្រាប់កាំជ្រួចម៉ាក RS-28 Sarmat ដល់ទីបីគ្រាប់ធំៗ និងបំពាក់ទៅដោយក្បាលគ្រាប់នុយក្លេអ៊ែរ១៦គ្រាប់ នេះបើតាមរូបភាពចេញពីវីដេអូអនឡាញរបស់ក្រុមរចនាមីស៊ីល Makeyev Rocket Design Bureau ។
បើតាមអ្នកជំនាញមីស៊ីល បាននិយាយថាអាវុធដ៏គួរឲ្យខ្លាចនេះ នឹងត្រៀមខ្លួនបង្ហាញជាសាធារណៈនៅឆ្នាំ ២០១៨ ហើយសមត្ថភាពបំផ្លាញរបស់វាខ្លាំងជាងការទម្លាក់គ្រប់បែកនៅ Hiroshimaនិង Nagasaki រាប់សិបដង។
ប្រភព៖http://www.pageth.info/archives/12374