គូស្នេហ៍វ័យក្មេងមួយគូបានជ្រើសរើសទីតាំងបរិវេណ និង ទីសក្ការ ព្រះអង្គចេក ព្រះអង្គចម ជាទីថតPre-Wedding ព្រោះជឿថា បរិវេណសួននៅទីនេះស្អាត និង ជាទីមានបារមី ដើម្បីបួងសួងបើកផ្លូវឲ្យស្នេហាពួកគេទទួលបានភាពផ្អែមល្ហែម ក្រោយពីរៀបការរួច។
លោក ស៊ី រ៉ន អាយុ ២៣ឆ្នាំ និង កញ្ញា សុភស្ស ដែលជាអនាគតភរិយាបានមកថត Pre-Wedding នៅទីតាំងបរិវេណព្រះអង្គចេក ព្រះអង្គចម បានប្រាប់ Sabay ថា "ខ្ញុំមកទីនេះដើម្បីបួងសួងឲ្យពួកយើងបានសេចក្ដីសុខ ហើយការសម្រេចចិត្តជ្រើសរើសទីតាំងនេះ ព្រោះជាកន្លែងមានសួនច្បារស្អាតផង និង ជាទីសក្ការស័ក្ដិសិទ្ធិផង"។
លោក ស៊ី រ៉ន និង កញ្ញា សុភស្ស
សូមស្ដាប់ការពន្យល់របស់ ស៊ីរ៉ន តាមរយៈវីដេអូខាងក្រោមនេះ៖
ស៊ីរ៉ន និង សុភស្ស ក្រោយពីថតរូប Pre-Wedding នេះហើយ គ្រោងនឹងចូលរោងជ័យនៅដើមខែឧសភា ឆាប់ៗនេះ។ ពួកគេមានជំនឿថា ក្រោយពីបន់ស្រន់ព្រះអង្គរួច នឹងធ្វើឲ្យស្នេហារបស់ពួកគេរឹងរឹតតែមានសុភមង្គល រុងរឿង ថ្កើងថ្កាន តទៅមុខផងដែរ។
អត្ថបទ៖ ប៊ិន ប៊ុណ្ណា
ប្រភព៖http://news.sabay.com.kh/article/927685#utm_campaign=onpage



