ព័ត៌មានបរទេសរាយការណ៍ថា អាមេរិកបានបញ្ជូនហ្វូងយន្តហោះចម្បាំង F-35A មកដល់អង់គ្លេសហើយ ដែលហោះចេញពីមូលដ្ឋានទ័ពអាកាស«ហ៊ីល» ក្នុងទីក្រុងយូថាហ្វ ទៅចុះចតនៅមូលដ្ឋានទ័ពអាកាស «ឡាខេនហ៊ិត» ។
កងទ័ពអាកាសរបស់អង់គ្លេសនិយាយថា មានការសមយុទ្ធរួមគ្នា រវាងកងទ័ពអង់គ្លេស មាននាវាចម្បាំង និង យន្តហោះប្រយុទ្ធរបស់អាមេរិក រួមទាំងកងកម្លាំងសម្ព័ន្ធមិត្តផ្សេងៗទៀត ក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ «ណាតូ=NATO)  ។
លោកឧត្តមសេនីយ៍ ថត ឌី. វ៉លទ័រ មេបញ្ជាការកងទ័ពអាកាសអាមេរិក ប្រចាំនៅតំបន់អឺរ៉ុបបានថ្លែងថា អាមេរិក និង សម្ព័ន្ធមិត្ត បាននាំយន្តហោះចម្បាំង F-35 និង អាវុធយុទ្ធភណ្ឌចាំបាច់ ដែលយើងត្រូវហ្វឹកហាត់សមជាមួយគ្នា ដើម្បីបង្កើនអានុភាពការពារអំណាចអធិបតេយ្យ ដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត ។
ចំណែកកងទ័ពអាកាសរបស់អាមេរិកនិយាយថា ការបញ្ជូន F-35A ទៅប្រចាំការលើកនេះ ដើម្បីគាំទ្រខាងយោធាចំពោះក្រុមសម្ព័ន្ធមិត្តអឺរ៉ុប ក្រោយពីប្រទេសរុស្ស៊ីភ្ជាប់តំបន់ក្រៃមៀរបស់ប្រទេសអ៊ុយក្រែន ចូលជាដែនដីរបស់ខ្លួន ។
យន្តហោះ F-35A ចាត់ទុកជាយន្តហោះ របស់កងទ័ពអាកាសសហរដ្ឋអាមេរិកចុងក្រោយ ដែលត្រូវបញ្ជូនទៅប្រចាំការនៅអឺរ៉ុប ក្រោមគម្រោងការ «ផ្តួចផ្តើមលើកទឹកចិត្ដអឺរ៉ុប (European Reassurance Initiative)» មានទាំងយន្តហោះ F-22s, F-16s, F-15s និង A-10s. ប្រទេសអឺរ៉ុបួទាំងនោះរួមមាន អង់គ្លេស អ៊ីតាលី ន័រវេស បែលហ្ស៊ីក ដាណឺម៉ាក និង ទួរគី ជាដើម ៕
ប្រភព៖http://fbnewskh.com/archives/556








