កន្លងទៅថ្មីៗនេះ ក្រុមអ្នកនិយមទ្រឹស្តីឧបាយកល Secureteam10 ទើបបង្ហាញនូវខ្សែភាពយន្តមួយលើកឡើងថា នៅពីខាងក្នុងផែនដី ពុំត្រឹមមានពន្លឺឡើយ ថែមទាំងមានព្រះអាទិត្យមួយផ្សេងទៀត និងថែមទាំងមានសភាវៈរស់រានមានជីវិត ។
ក្រៅពីនោះ ខ្សែភាពយន្តឯកសារនេះនៅបានប្រាប់បន្ថែមថាៈ «រូបភាពថតបានពីបណ្តាផ្កាយរណបបង្ហាញឲ្យឃើញថា ប៉ូលខាងជើងមានវត្តមានប្រហោងដ៏ធំមួយ ហើយមានតំបន់ខ្លះ ត្រូវបានស្រមោលខ្មៅបាំងបិទជិត ។ ប្រការទាំងនេះ សំដៅបិទបាំងពិភពខាងក្នុងនៃផែនដី» ។ ក្រុមអ្នកទាំងនេះនិយាយថា ដើម្បីបិទបាំងអាថ៌កំបាំងនេះ ទើបរដ្ឋាភិបាលអាមេរិកបានហាមឃាត់មិនឲ្យយន្តហោះ ហោះហើរក្រឡឹងឆ្លងកាត់ប៉ូលខាងជើង ។
អ្នកស្រាវជ្រាវផ្សងគ្រោះថ្នាក់ ឧត្តមសនាវី Richard E Bird បានសរសេរក្នុងកំណត់ត្រាផ្ទាល់ខ្លួនថា លោកបានឈានចូលខាងក្នុងផែនដី ដល់ជម្រៅ 1.700 miles ។ នៅពីខាងក្នុងពុំត្រឹមមានភ្នំ ស្រះ វាលស្មៅ ប៉ុណ្ណោះទេ ថែមទាំងមានសត្វចម្លែកៗ ៕
ប្រភព៖http://fbnewskh.com/archives/2190



