លោក ខឹម វាសនា ប្រមុខចលនាបដិវត្តន៍គណបក្សសម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយដែល ស្របតាមការអញ្ជើញរបស់ស្ថានឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ។
លោក ខឹមវាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីចម្រើនព្រះជនគម្រប់៩១ ព្រះវស្សា ព្រះមហាក្សត្រីយានី អេលីហ្សាបេតទី២។ កម្មវិធីនេះធ្វើនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧ ថ្មីៗនេះ ដែលមានការភ្ញាក់ផ្អេីលជាខ្លាំងគឺ ឡានរបស់លោកមានពណ៌ខ្មៅរលោង ដែលមានស្លាកលេខ ភ្នំពេញ 2AA 1234 ។
បេីតាមប្រភពព័ត៌មានបានឱ្យដឹងថា ឡានរបស់លោកគឺ មានតម្លៃរបូតទៅដល់ ១៦៩,០០០ ដុល្លារ ដែលខុសអំពីឡានមុនៗគឺជារថយន្ដប្រភេទ Mazda តែជារដ្ឋយន្ដ Lexus 570 ដ៏ទំនេីបមួយគ្រឿងទៅវិញ ដែលមានការចែកចាយរូបភាពដ៏ច្រេីនពីសំណាក់អ្នកគាំទ្ររបស់លោក ។




