ថត​បង្ហាញ​​គូទ​ ផុស​ក្នុង​IG កំពុង​ល្បី​​នៅ​​​លើ​​អ៊ីនធឺណិត


តាម​សារព័ត៌មាន​ Daily Mail របស់​អង់គ្លេស​ បាន​បង្ហាញ​រូប​ភាព​ របស់​អ្នក​ទេសចរ​ជា​​ច្រើន​ ដែល​បាន​ដើរ​កម្សាន្ត​ទៅ​គ្រប់​តំបន់​ រួច​ថត​​បង្ហាញ​គូទ បង្ហោះ​លើ​បណ្ដាញ​ Instagram ដោយ​ពុំ​មាន​ការ​ខ្មាស​អៀន​។
ប្រភព​ព័ត៌មាន​ដដែល​បាន​ ឲ្យ​ដឹង​ថា រូប​ភាព​ទាំង​នោះ គឺ​ថត​​នៅ កន្លែង​ជា​ច្រើន​ដូច​ជា នៅ​​ក្រុង​ Cape Town របស់​អាហ្រ្វិក​ខាង​ត្បូង​ នៅ​ សួន​ច្បារ Hyde Park របស់​អង់គ្លេស និង​នៅ​ក្រុង Atlanta នៅ​រដ្ឋ Georgia សហរដ្ឋអាមេរិក​ជា​ដើម​។
គេ​ពុំ​ទាន់​ដឹង​ថា នោះ​ជា​យុទ្ធនាការ​​អ្វី​នោះ​ទេ ប៉ុន្តែ​រូប​ទាំង​នោះ បាន​​ប្រមូល​ផ្ដុំ ​ក្នុង​ទំព័រ Instagram ឈ្មោះ​ Cheeky Exploits ដែល​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ភ្ញាក់​ផ្អើល៕​​​







ប្រែសម្រួល៖ មាន រតនា
ប្រភព៖ Dailymail