៦ឆ្នាំមុន ក្រុមGirls’ Generation ជួយក្មេងស្រីខ្មែរម្នាក់ឲ្យមានជីវិត​ ពេលនេះនាងធំពេញវ័យ ស្អាតទៀត!​


ភ្នំពេញ៖ ប្រិយមិត្តនៅចាំបានអត់ថា កាលពី៦ឆ្នាំមុន ក្រុមចម្រៀងស្រី Girls’ Generation បានមកកាន់ប្រទេសកម្ពុជា ដោយពួកគេ បានជួយក្មេងស្រីតូចម្នាក់ ឲ្យរស់រានមានជីវិតឡើងវិញ។ ចុះប្រិយមិត្តដឹងទេថា បច្ចុប្បន្ន ក្មេងស្រីតូចនោះ បានប្រែប្រួលទៅជាយ៉ាងណាហើយ?
បើតាមមើល នៅក្នុងទំព័រហ្វេសប៊ុកមួយ បានឲ្យឃើញថា ក្មេងស្រី ដែលក្រុមតារាចម្រៀងស្រី Girls’ Generation បានជួយកាលពីលើកមុន ពេលនេះនាងធំពេញវ័យ ហើយថែមទាំងស្រស់ស្អាតទៀតផង។
នៅក្នុងនោះដែរ អ្នកគាំទ្រជាច្រើននាក់ ពិតជាមានការសប្បាយចិត្ត ពេលដែលនាង បានធំធាត់ឡើង ប្រកបទៅដោយសុខភាពល្អ គ្មានជំងឺមកបៀតបៀនយ៉ាងដូច្នេះ ហើយជាពិសេស ពួកគេ ក៏បានសរសើរពីទឹកចិត្តរបស់ក្រុមចម្រៀងស្រី Girls’ Generation ផងដែរ ដែលបានជួយនាង ឲ្យមានជីវិតទី២៕ 
ប្រភព៖http://www.pageth.info/archives/6078