រឿងទៅបុណ្យ៧ថ្ងៃ ភរិយា រិន សាវ៉េត ត្រូវបានលោក ណុប ប៉ាយ៉ារិទ្ធ ដាក់មួយម៉ាត់ថា “ការធ្វើនេះគឺជាទឹកចិត្ត មិនមែនធ្វើដើម្បីបង្អួតភ្នែកបណ្ឌឹត Facebook ទាំងឡាយនុះទេ”
ក្រោយមានការរិះគន់ពីសំណាក់មហាជនទាក់ទងនឹងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស មិនទៅចូលរួមបុណ្យសពភរិយាលោក រិន សាវ៉េត រហូតដល់កញ្ញា សុគន្ធនីសា ទ្រាំមិនបានចេញមកបកស្រាយ និងមានរឿងជាច្រើនទៀតបានកើតឡើង។ ប៉ុន្តែអ្វីដែលគេចម្លែកចិត្តនោះគឺ នៅថ្ងៃបុណ្យ៧ថ្ងៃ ភរិយាលោក រិន សាវ៉េត គឺកញ្ញា សុគន្ធ នីសា និង លោក ណុប ប៉ាយ៉ារិទ្ធ បានទៅចូលរួមជាមួយនឹងក្រុមការងារផលិតកម្មហង្សមាស ប៉ុន្មាននាក់ដែរ តែនៅតែទទួលបានពាក្យរិះគន់ថា ទាល់តែមានការរិះគន់ទើបនាំគ្នាទៅ ដែលនេះត្រូវបានអ្នកគាំទ្រតារាចម្រៀងទាំងនេះនាំគ្នាថា “ទៅក៍ខុសមិនទៅក៍ខុស”។
ថ្មីៗនេះដែរលោក ណុប ប៉ាយ៉ារិទ្ធ ក៍បានធ្វើការ Comment ជាមួយអ្នកគាំទ្រលោកដូចគ្នាថា៖ “បាទពួកខ្ញុំធ្វើការជាមួយគ្នា ពួកខ្ញុំដឹងពីតួរនាទីត្រូវធ្វើ ហើយការធ្វើនេះគឺជាទឹកចិត្ត មិនមែនធ្វើដើម្បីបង្អួតភ្នែកបណ្ឌឹតfacebookទាំងឡាយនុះទេ ! ពួកខ្ញុំបានធ្វើ តែពួកអ្នកមានមាត់ចាំតែចាប់កំហុស ចាក់ឆ្កៀលហ្នឹងបានជួយអីខ្លះដល់សាមុីខ្លួនគេ ???ដៃមួយចង្អុរគេ ដៃ៥គួរចង្អុរខ្លួនឯង ហើយដាក់សញ្ញាសួរចំកណ្តាលថ្ងាសថា ដែលប្រឹងដៀលប្រឹងជេរគេទាំងមិនដឹងរឿងហ្នឹង ដឹងច្បាស់ពីខ្លួនគេម៉្លេះ? ហេតុអីក៍ចូលចិត្តធ្វើតុលាការទាំងមិនដឹងការពិត ?? តើបានជួយអីគាត់ខ្លះ បានចូលបុណ្យ១រៀលទេ ? តាមតែស្តាប់ការនិយាយគួរតែសមនិងបានធ្វើ”
ប្រភព៖http://www.khmertoday.net/2017/04/post-30.html


