រុស្ស៉ី កុំហ៊ានជាមួយអាមេរិក…!​ អាមេរិក បញ្ចូនយន្តហោះ​ចម្បាំង​​​F-22 និងE-3 ទៅស្ទាក់បាញ់…ស៊ែ ដើម្បីតាមដានបន្តរ



យោងតាម​សារព័ត៌មាន THE HILL ចុះផ្សាយថ្ងៃទី១៨ ខែមេសា​ ឆ្នាំ២០១៧ យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ទាំងពីរ​គ្រឿង​នេះ​មាន​ម៉ាក TU-95 ហើយ​វា​ហោះ​ហើយ​នៅ​ចម្ងាយ​ប្រហែល ៤៥០​គីឡូម៉ែត្រ​ពី​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក ELMENDORF តែ​ស្ថិតក្នុង​ដែន​កំណត់​អត្តសញ្ញាណ​តំបន់​ការពារ​អាកាស​របស់​អា​មេ​រិ​ក​។​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​មានលទ្ធភាព​ដឹក​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ពីរ​គ្រឿង​ត្រូវបាន​យន្តហោះ​ចម្បាំង​អាមេរិក​ស្ទាក់​នៅក្បែរ​ទឹកដី​អា​ឡា​ស្កា​នៅ​យប់​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​។ ​ទ័ពអាកាស​អាមេរិក​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​បំបាំងកាយ F-22 ពីរ​គ្រឿង​និង​យន្តហោះ E-3 ផ្តល់​សញ្ញា​ព្រមាន​ទៅ​ចាំ​ស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់​របស់​រុស្ស៊ី​ទាំងពីរ​គ្រឿង​នេះ​។
គួរបញ្ជាក់ថា យន្តហោះ​ចម្បាំង​អាមេរិក​បាន​តាម​ស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ពីរ​គ្រឿង​នៅក្បែរ​ទឹកដី​អា​ឡា​ស្កា​នៅ​ដើម​សប្តាហ៍​នេះ​។ វា​ជាការ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​លើកដំបូង​បំផុត​ទៅ​ក្បែរ​ទឹកដី​អាមេរិក ចាប់តាំងពី ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឡើងកាន់តំណែង​និង​ស្របពេល​ដែល​ភាព​តានតឹង​រវាង​អាមេរិក​និង​រុស្ស៊ី​កើនឡើង​ផង​។​
ម្យ៉ាងទៀត​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Fox News យន្តហោះ​អាមេរិក​បាន​ហោះ​ទន្ទឹម​ជាមួយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​ប្រហែល ១២​នាទី ទើប​យន្តហោះ​ទាំងពីរ​គ្រឿង​នោះ​ប្តូរ​ទិសដៅ​ហើយ​ត្រឡប់​ទៅកាន់​មូលដ្ឋាន​នៅ​ភាគ​ខាងកើត​រុស្ស៊ី​វិញ​។​​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី TU-95 មាន​សមត្ថភាព​ដឹក​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​ពេលដែល​ពើបប្រទះ​ជាមួយ​យន្តហោះ​ចម្បាំង​អាមេរិក​នោះ យន្តហោះ​ទាំង​ន​មិនមាន​បំពាក់អាវុធ​ឡើយ​។ ម្យ៉ាង​ការ​ស្ទាក់​យន្តហោះ​បរទេស​នេះ​ធ្វើឡើង​ដោយ​សុវត្ថិភាព​និង​តាម​បច្ចេកទេស ហើយ​ម្យ៉ាង​យន្តហោះ​រុស្ស៊ី​ក៏​មិន​រំលោភ​ដែនអាកាស​អាមេរិក​ឬ​រំលោភច្បាប់​អន្តរជាតិ​អ្វី​ដែរ​។​យន្តហោះ​ទម្លាក់​គ្រាប់​របស់​រុស្ស៊ី​ហោះហើរ​ទៅ​ក្បែរ​ដែនអាកាស​អាមេរិក កើតឡើង​ស្រប​ពេលដែល​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​ធ្លាក់ចុះ និង​តានតឹង​។ តានតឹង​ខ្លាំង​នេះ ក៏​ដោយសារ​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជា​ឲ្យ​គេ​បាញ់​មី​ស៊ី​ល​ស្រោច​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​នៅ​ក្រុង HOMS ដោយ​មិន​ខ្វល់​ការ​លទ្ធភាព​នៃ​ការប៉ះទង្គិច​គ្នា​ជាមួយ​កងទ័ព​រុស្ស៊ី​នៅ​ទី​នោះឡើយ​៕
The Hill: US fighter jets intercept Russian bombers near Alaska



















 ប្រភព៖http://www.pageth.info/archives/12794