ថ្មីៗ…! នាវា​​រុស្ស៊ី​​ទៅដល់​​ហ្វីលីពីន​​ខណៈ​លោក​​Duterte​​កំពុង​រឹតចំណង​មិត្ដភាព​​ជាមួយប្រទេស…


នាវា​កងទ័ពជើងទឹក​រុស្ស៊ី បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​ហ្វីលីពីន​ហើយ នៅ​ថ្ងៃ​ទី​២០​មេសា​នេះ ដើម្បី​ចូលរួម​សកម្មភាព​ហ្វឹកហាត់ ជា​ផ្នែក​មួយ​ជំរុញ​ចំណង​មិត្ដភាព​ថ្មី​ផ្នែក​សន្ដិសុខ ខណៈ​លោក​ប្រធានាធិបតី​Rodrigo Duterte កំពុង​តែ​ជួសជុល​ចំណង​មិត្ដភាព​ជាមួយ​សម្ព័ន្ធមិត្ដ​ចាស់​ឡើងវិញ គឺ​អាមេរិក​។ ​ហ្វីលីពីន​និង​អាមេរិក​បាន​ថ្នាំងថ្នាក់​នឹង​គ្នា​យ៉ាងខ្លាំង បន្ទាប់ពី​លោក​Rodrigo Duterte​ឡើងកាន់តំណែង ហើយ​លោក​បា​រ៉ាក់ អូ​បា​ម៉ា​នៅ​ជា​ប្រធានាធិបតី​អាមេរិក​។​ប៉ុន្ដែ​ក្រោយ​លោក​ដូណាល់ ត្រាំ​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក លោក​Duterte​បាន​កែប្រែ​គោលនយោបាយ​ការ​បរទេស​មួយ​ចំនួន ក្នុងន័យ​រឹតចំណង​មិត្ដភាព​ឡើ​ង​វិញ​។​
​នាវា​កងទ័ពជើងទឹក​របស់​រុស្ស៊ី ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្វីលីពីន ជា​ការផ្លាស់ប្ដូរ​លោក​Duterte​រៀបរាប់ថា ជា​សកម្មភាព​ស្របតាម​រដ្ឋធម្មនុញ្ញ​។​លោក​មិន​បាន​បង្ហាញ​លោក​មាន​គំនុំ​ជាមួយ​អាមេរិក​ទេ និង​បាន​និយាយ​ថា​រុស្ស៊ី​និង​ចិន​ក៏​ជា​ប្រទេស​អាទិភាព ដែល​លោក​ចង់​ជំរុញ​ឲ្យមាន​ចំណង​មិត្ដភាព​ល្អ​ប្រសើរ​ដូចៗ​គ្នា​។​ ​តាម​កាលវិភាគ​នៃ​ការចូលរួម​ហ្វឹកហាត់​រួមគ្នា ភាគី​រុស្ស៊ី​សង្ឃឹម​នឹង​អាច​បង្កើត​បាន​លទ្ធផល​យ៉ាង​គាប់ប្រសើរ ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ព្រមទាំង​រក្សា​ស្ថេរភាព​នៅក្នុង​តំបន់​។​ទីក្រុង​ម៉ូស្គូ​ចង់​ជួយ​ហ្វីលីពីន​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជ្រុលនិយម ក៏​ដូចជា​អំពើ​លួច​ប្លន់​តាម​សមុទ្រ​។​ចំណែក​ហ្វីលីពីន​វិញ​ក៏​រំពឹង​ដូចគ្នា​ថា នឹង​ទ​ទូល​បាន​បទពិសោធន៍​បន្ថែម​ពី​រុស្ស៊ី​។​
​ទំនាក់ទំនង​រុស្ស៊ី​និង​ហ្វីលីពីន​អាច​នឹង​មាន​ការអភិវឌ្ឍ​ជាង​មុន នៅ​ពេល​លោក​Duterte​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី​Putin​នៅ​ខែ​ក្រោយ ធ្វើ​ជា​សាក្សី​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារជាតិ ក្នុង​ទីក្រុង​ម៉ូស្គូ​។​លោក​Duterte​ក៏​បាន​ណែនាំ​ទៅ រដ្ឋមន្ដ្រី​ការពារជាតិ​របស់​លោក ឲ្យ​ក្រឡេក​មើល​ពី​វិធី​ដែល​ហ្វីលីពីន​អាចនឹងទទួល​បាន​បរិក្ខារ​យោធា​ពី​រុស្ស៊ី ដូចជា​យន្ដហោះ​គ្មាន​មនុស្ស​បើក កាំភ្លើង និង​ឧទ្ធម្ភាគចក្រ​ជាដើម​៕




FILE In this file photo taken on Thursday, Jan. 21, 2016, the Russian missile cruiser Varyag, with the Russian navy destroyer Vice Admiral Kulakov in the rear, on patrol in eastern Mediterranean. The Russian Defense Ministry says two Russian navy destroyers, the Vice Admiral Kulakov and the Severomorsk, drove away a Dutch submarine which was shadowing the Russian navy carrier group in Eastern Mediterranean on Wednesday. (Vadim Savitsky/Russian Defense Ministry Press Service via AP, file)