សារព័ត៌មាន​CNN ៖​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​បានកំណត់​យក​ខែឧសភា ខាងមុខនេះ​ជា​ថ្ងៃ​បើក​ការវាយប្រហារ​ទៅ​ប្រទេស​កូរ៉េខាងជើង​

 
ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក គ្រោង​នឹងធ្វើ​ការសាកល្បង​សមត្ថភាព​របស់ខ្លួន នា​ថ្ងៃ​ឧសភា​ខាងមុខនេះ ដើម្បី​បាញ់​ទម្លាក់​គ្រាប់​មី​ស៊ី​ល​ទាំងឡាយ ដែល​បាញ់​ចេញពី​ប្រទេស​កូរ៉េខាងជើង​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ស្ថានីយ៍ទូរទស្សន៍ CNN នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែមេសា ឆ្នាំ​២០១៧​។​ ​គម្រោង​នៃ​ការធ្វើ​តេស្ត​ក្នុង​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ ស្ថិតនៅក្នុង​ផ្នែក​នៃ​កម្មវិធី​ការពារ​មី​ស៊ី​ល​ផ្លោង របស់​កម្លាំងយោធា​អាមេរិក ដើម្បី​ទប់ទល់​ប្រឆាំង​ទៅនឹង ការគំរាមកំហែង​នានា ពី​សំណាក់​កូរ៉េខាងជើង ក៏ដូចជា​ប្រទេស​អ៊ីរ៉ង់ ប៉ុន្តែ​សម្រាប់​ខណៈពេល​នេះ យ៉ាងហោចណាស់ វា​នឹងត្រូវ​ធ្វើឡើង​ដើម្បី​ធានាថា អាមេរិក​ពិតជា​មាន សមត្ថភាព​ពេញលេញ​ក្នុងការ​ការពារ ការគំរាមកំហែង​រប​ស់​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​។​ ​ការធ្វើ​តេស្ត​សមត្ថភាព​ទីមួយ នឹង​ពាក់ព័ន្ធ​ជាមួយ​ការបាញ់​សាកល្បង​នូវ​ប្រភេទ​មី​ស៊ី​ល SM ដែល​ត្រូវបាន​បង្កើន​អានុភាព ចេញ​ព​នាវាចម្បាំង​យោធា​ជើង​ទឹក​អាមេរិក នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ កម្មវិធី​នេះ​បាន​ស្ថិតក្រោម​ការអភិវឌ្ឍ​ជាមួយ​ប្រទេស​ជប៉ុន និង​មាន​គោលដៅ​ដើម្បី​បាញ់​ទម្លាក់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​របស់​កូរ៉េខាងជើង ដែល​បង្ក​ការគំរាមកំហែង​ដល់​សម្ព័ន្ធមិត្ត​អាមេរិក​។​ ​ចំណែកឯ​ការធ្វើ​តេស្ត​ដ៏​សំខាន់​ដាច់ដោយឡែក​មួយទៀត​នោះ ដែល​គ្រោង​ប្រ​ពឹ​ត្ត​ទៅនា​ចុងខែ​ឧសភា នឹងធ្វើ​ការត្រួតពិនិត្យ​ក៏ដូចជា វាយតម្លៃ​ទៅលើ​សមត្ថភាព​របស់ សហរដ្ឋអាមេរិក ក្នុង​ការបាញ់​ទម្លាក់​គ្រាប់​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ឬ​អន្តរទ្វីប នាពេល​អនាគត​របស់​កូរ៉េខាងជើង ដែល​អាច​គំរាមកំហែង​ដល់​ទឹកដី​អាមេរិក​ផ្ទាល់​។​ ​ជុំវិញ​សមត្ថភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ប្រមុខ​ដឹកនាំ​កំពូល​ផុត​លេខ​លោក គីម ជុង​អ៊ុន បាន​អះអាងថា ប្រទេស​របស់លោក​មាន​បច្ចេកវិទ្យា​បាលី​ស្ទីក (Ballistic) នៅក្នុង​ដៃ​ដែល​ចាំបាច់​សម្រាប់​ការវាយប្រហារ ទៅលើ​ប្រទេស​លោកខាងលិច ក៏ដូចជា​សហរដ្ឋអាមេរិក ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។ ម្យ៉ាងវិញទៀត នៅក្រោយ​ការធ្វើ​តេស្ត​មី​ស៊ី​ល​កាលពី​ខែសីហា ឆ្នាំ​២០១៦ លោក គីម បាន​បញ្ជាក់ថា អាមេរិក និង​ទីតាំង​ប្រតិបត្តិការ​យោធា​របស់​អាមេរិក នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក គឺ​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​វាយប្រហារ​របស់​កូរ៉េខាងជើង ហើយ​បន្ទាប់ពី​ការ​បំផ្ទុះ​សាកល្បង​ក្បាល​គ្រាប់​មី​ស៊ី​ល​កាលពី​ខែកញ្ញា ឆ្នាំ​ដដែល ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង បាន​ចេញមុខ​ព្រមាន​ថា ប្រទេស​របស់ខ្លួន​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​លើ​មី​ស៊ី​ល​បាន​ហើយ​។​ ​គួរ​បញ្ជាក់ដែរថា ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ទើប​ធ្វើការ​ប្រកាស នៅក្នុង​សប្ដាហ៍​នេះ​ថា ក្រសួង​នឹង​ចាប់ផ្តើម ធ្វើការ​ត្រួតពិនិត្យ សមត្ថភាព អាវុធ​នុយក្លេអ៊ែ របស់ខ្លួន រួមជាមួយ​នឹង​ដំណើរ ការកំណត់​តួនាទី នុយក្លេអ៊ែ Nuclear Posture Review ។​​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ មានការ​ត្រួតពិនិត្យ កាលពី​ថ្ងៃទី​២៧ ខែមករា ក្នុងពេល​ដ៏​ខ្លី​បន្ទាប់ ពី​ចូលកាន់​តំណែង ជា​ផ្លូវការ ក្នុង​គោលដៅ ធ្វើ​ឲ្យ​ប្រាកដថា សមត្ថភាព នុយក្លេអ៊ែ សហរដ្ឋអាមេរិក នៅតែមាន​ប្រសិទ្ធភាព អាចធ្វើ​ឲ្យ​កម្លាំង សត្រូវ​ភ័យខ្លាច ។​​ប៉ុន្តែ​យោងតាម សេចក្តីរាយការណ៍ របស់ UPI បាន​ឲ្យ​ដឹងថា ការត្រួតពិនិត្យ ដំណើរការ​កំណត់ លើ​អាវុធ​នុយក្លេអ៊ែ សហរដ្ឋអាមេរិក​នេះ បានចាប់ផ្តើម​ធ្វើជា​ផ្លូវការ បន្ទាប់ពី​មាន ការចេញ​បញ្ជា មួយចំនួន ពី​រដ្ឋមន្ត្រី​ការពារជាតិ សហរដ្ឋអាមេរិក លោក James Mattis៕ 







 
ប្រភព:DNT
អត្ថបទដោយ : TIENG PANHA