មិនធម្មតាមែន..! កាណាដា បញ្ជូនឧទ្ធម្ភាគចក្រ ចម្បាំង CH-146 ទៅកាន់……


កាណាដា៖ កងទ័ពអាកាសរបស់ ប្រទេសកាណាដា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានបញ្ជូនឧទ្ធម្ភាគចក្រ ចម្បាំង CH-146 Griffon ចំនួន៤គ្រឿង ឲ្យទៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៃកងកម្លាំងចម្រុះ ប្រឆំាងនឹងពួកសកម្មប្រយុទ្ធ នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង។
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រសួងការពារជាតិកាណាដា ការបញ្ជូនឧទ្ធម្ភាគចក្រនេះ គឺមានគោលបំណងគាំទ្រទ័ពសម្ពន្ធមិត្តដឹកនាំដោយអាមេរិក ប្រយុទ្ធប្រឆាំងនឹងពួករដ្ឋអ៊ីស្លាមជ្រុលនិយម ដែលគេស្គាល់ថា ISIS ISIL និង Daesh។
តាមប្រភពព័ត៌មានចុះផ្សាយដោយគេហទំព័រ UPI បានឲ្យដឹងថា ការបញ្ជូននេះ គឺរួមមានទាំងបុគ្គលិកយោធាពីកងទ័ពអាកាសកាណាដា ចំនួន៦០នាក់ ហើយឧទ្ធម្ភាគចក្រ CH-146 Griffon នឹងត្រូវបានប្រើប្រាស់ផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រ សម្រាប់កងកម្លាំងទ័ពជើងគោករបស់កាណាដា៕







ប្រភព៖http://fbnewskh.com/archives/634