បរទេស៖ បើតាមសម្ដីរបស់លោកនាយករដ្ឋមន្ត្រីប្រទេសស៊ែប៊ី អាឡិចសាន់ដ្រា វូឃិក និយាយក្រោយពីកិច្ចប្រជុំជាមួយលោកប្រធានាធិបតីរុស្ស៊ី វ៉្លា ឌីមៀរ ពូទីន ថា៖ ប្រទេសស៊ែប៊ី នឹងបានទទួល«កាដូ» ពិសេស Free ពីប្រទេសរុស្ស៊ីដ៏គាប់ចិន្តា គឺយន្តហោះប្រដេញ Mikoyan MiG-29 ចំនួន ៦ គ្រឿង រថក្រោះ T-27 ចំនួន ៣០ គ្រឿង និង រថយន្តល្បាត(អូតូប្លង់ដេ) BRDM-2 ចំនួន ៣០ គ្រឿងទៀត ។
លោកនាយករដ្ឋមន្ត្រីស៊ែប៊ីបន្តថា៖ យន្តហោះចម្បាំង នឹងប្រគល់ឱ្យនៅចុងឆ្នាំ ២០១៧ នេះ ក្រោយពីបានជួសជុលរួចរាល់។ប្រធានាធិបតេយ្យរុស្ស៊ីលោក វ៉្លា ឌីមៀរ ពូទីននឹងចុះហត្ថលេខា ជាមួយមេដឹកនាំប្រទេសស៊ែប៊ី និង ការផ្ទេរយុទ្ធោបករណ៍របស់រុស្ស៊ី បានទទួលការអនុម័តដោយលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដោយមានគោលបំណងទុកសម្រាប់ការពារ ក្រែងមានការឈ្លានពានពី ប្រទេសផ្សេង។
នាយករដ្ឋមន្ត្រីស៊ែរប៊ីនិយាយថា៖ ប្រទេសស៊ែប៊ីជឿជាក់ក្នុងនយោបាយ ជាអ្នកនៅកណ្តាលខាងយោធា និង ស្ថិតនៅក្រៅក្រុមយោធាណាៗទាំងអស់ ។ ការវិវត្តន៍នៃយន្តហោះប្រយុទ្ធ ត្រូវដំណើរការ ៣ ដំណាក់កាល និង អស់ថវិកាប្រមាណ 180-230 លានអឺរ៉ូ៕ ប្រភព៖ Time News








