ការព្យាករណ៍៖ សង្រ្គាមអាមេរិក និងកូរ៉េខាងជើងអាចផ្ទុះនៅថ្ងៃទី ១៥មេសា
សង្រ្គាម កូរ៉េខាងជើង និងសហរដ្ឋអាមេរិក អាចនឹងផ្ទុះឡើង នៅថ្ងៃ ទី១៥ មេសាបើ កូរ៉េ ខាងជើង បាញ់សាកល្បង កាំជ្រួចបំពាក់ដោយ ក្បាលគ្រាប់នុយក្លេអ៊ែរ នៅថ្ងៃនោះ ដែលរដ្ឋកុម្មុយនិសមួយនេះបាញ់ ដើម្បីរម្លឹកខួប១០៥ឆ្នាំនៃមរណភាព មេដឹកនាំគីមអ៊ីលស៊ុង។
តាមព័ត៌មាន CNBC កូរ៉េខាងជើងបានត្រៀម រួចហើយ ដើម្បីបាញ់សាក ល្បងជាថ្មីទៀត នូវក្បាលគ្រាប់នុយក្លេអ៊ែរ ដែលជាការបាញ់លើកទី៦ ។
CNBC បន្តថា តាមទំលាប់គឺនៅថ្ងៃទី១៥ មេសា គឺជាការបាញ់ សាក ល្បងអាវុធប្រល័យនេះ ដែលជាការ អបអរពិធីរម្លឹកខួប នៃអ្នកស្ថាបនិក ប្រទេសកូរ៉េខាងជើង គីមអ៊ីល ស៊ុង ជាតា របស់មេដឹកនាំគីមជុងអ៊ុន។
នៅក្នុងព្រឹត្តិការណ៍នោះ របបក្រុងព្យុងយ៉ាង បានរៀបចំឱ្យមានការហែរ ក្បួន ទ័ព បំពាក់ដោយអាវុធទំនើប មានអាវុធនុយក្លែអ៊ែរដើម្បីជា ការ សំញែងឬគំរាមអាមេរិក និង ប្រទេសសម្ព័ន្ធអាមេរិកមាន ជប៉ុន និង កូរ៉េខាងត្បូង។
ក្រុមអ្នកសង្កេតការណ៍ នៅកូរ៉េខាងត្បូង និងចារកម្មអាមេរិកឱ្យដឹងថា ក្រុងព្យុងយ៉ាងបានរៀបចំរួចហើយជើងទម្រនិងទីតាំង ដើម្បីបាញ់ សាក ល្បងអាវុធនុយក្លេអ៊ែរ នៅថ្ងៃសោរិ៍ទី១៥មេសា ហើយថ្ងៃនោះហើយ ដែលជាការបង្កើតផ្កាភ្លើង លើឧបទ្វីបកូរ៉េព្រោះ ក្រុងវ៉ាស៊ីនតោន បាន បញ្ចូននាវាចម្បាំងរួចហើយ ដែរទៅកាន់ទីតាំងសង្រ្គាម ខណៈទ័ពកូរ៉េ ខាងត្បូងដែលជាសម្ព័ន្ធមិត្តអាមេរិក បាន ចល័តរួចហើយ តាមព្រំដែន កូរ៉េខាងជើង។
ជាមួយគ្នានេះ កូរ៉េខាងជើង ព្រមានថា ខ្លួនបានត្រៀមរួចហើយ ដើម្បី ធ្វើសង្រ្គាមនុយក្លេអ៊ែរ ជាមួយអាមេរិក។ យ៉ាងណាក៏ដោយចិន ប្រកាស សុំប្រទេសទាំង២ អត់ធ្មត់ ដោយក្រុងប៉េកាំងធានាថា នឹងមិនឱ្យកូរ៉េបាញ់ សាកល្បងជាថ្មីទៀតឡើយ ។ តែកន្លងមក ក្រុងព្យុងយ៉ាង មិនបានស្ដាប់ ក្រុងប៉េកាំងឡើយ៕ CNBC
ប្រភព៖វិទ្យុស្ត្រីអេហ្វអឹម ១០២ | Women's Radio FM102





