១. មនុស្សប្រុស ដែលមានលុយ តែគ្មានចិត្ត
២. មនុស្សប្រុស ដែលមានទាំងលុយ មានទាំងចិត្ត
៣. មនុស្សប្រុស អត់លុយ តែមានចិត្ត
៤. មនុស្ស ដែលអត់ទាំងលុយ អត់ទាំងចិត្ត
បើគ្រាន់តែនិយាយ ស្តាប់ទៅចេះតែពិរោះហើយ តែការពិតជាក់ស្តែងក្រែងវាមិនអញ្ចឹង ព្រោះថាបច្ចុប្បន្នភាគច្រើនអ្នកដែលបានបែកបាក់គ្នាគឺច្រើនបណ្តាលមកពីការខ្វះខាតជីវភាពហ្នឹងឯង ដែលយើងនិយមនិយាយតាមបែបសាមញ្ញថាភាពក្រីក្រនោះ។ បច្ចុប្បន្ន បើយើងរស់នៅទីក្រុងទៀត ការចំណាយប្រាក់កាសមានទំហំធំធេងតែម្តង ព្រោះថាសូម្បីតែផ្លែម្ទេសមួយផ្លែក៏ការត្រូវទិញគេដែរ ពោលគឺធ្វើអ្វីបន្តិចក៏ត្រូវការលុយទាំងអស់។ បើអញ្ចឹងជួយគិតមើល ថាតើលុយសំខាន់ទេហ្ន៎???
ពិបាកមើលណាស់ចិត្តមនុស្ស រស់នៅយូបានដឹងច្បាស់
ព្រោះវាក៏ប្រែប្រួលទៅតាមពេលវេលា ។
ប្រភព ដកស្រង់ ចេញពីជីវិតប្តីប្រពន្ធ couple life




