ជាទូទៅមនុស្សមួយចំនួនធំ
អាចដឹងមុននូវហេតុការណ៍ដែលបម្រុងនឹងកើតឡើងមកលើខ្លួន
តាមរយៈការឲ្យហេតុដូចជា ការញាក់ភ្នែក, ដៃ, ច្រមុះ
និងញាក់ត្រចៀកជាដើម។ ការញាក់ភ្នែក, ដៃ, ច្រមុះ និងត្រចៀកនោះ
ចាស់ៗបុរាណបានកំណត់ចំណាំនូវការទស្សន៍ទាយគួរឲ្យចាប់អារម្មណ៍
ដែលមានដូចខាងក្រោមនេះ។
1- បុគ្គលណា ញាក់ត្របកភ្នែកស្ដាំខាងលើ នឹងមានគេនាំលាភមកឲ្យ
2- ញាក់ត្របកភ្នែកខាងឆ្វេង (បើស្រីនិយាយដល់ញាក់ចំពាក់កណ្ដាលភ្នែក) នឹងមានមនុស្សមករក
3- ញាក់ត្របកភ្នែកឆ្វេងខាងក្រោម មានគេចោទប្រកាន់
4- ញាក់ច្រមុះ មានគេរករឿងរកហេតុ មិនល្អទេ
5- ញាក់ត្រចៀកស្ដាំ នឹងបានឮដំណឹងអាក្រក់
បើញាក់ត្រចៀកឆ្វេងនឹងមានលាភ។- ញាក់ខាងស្ដាំ
នឹងបានកូនប្រុសជាទីគាប់ចិត្ត ញាក់ខាងឆ្វេង
នឹងបានកូនស្រីជាទីស្រឡាញ់។- ញាក់ក្លៀកខាងឆ្វេង នឹងមានលាភ,
ញាក់ក្លៀកខាងស្ដាំ នឹងមានរឿងរ៉ាវ
6- ញាក់ខ្នងនឹងបានធ្វើការនៅបន្ទប់អ្នកធំ
7- ញាក់បបូរមាត់ស្ដាំ មានលាភ, ញាក់បបូរមាត់ខាងក្រោម
នឹងមានទុក្ខព្រោះញាតិ, ញាក់បបូរមាត់លើ
នឹងបានបរិភោគអាហារឆ្ងាញ់ពិសារ, ញាក់កៀនខាងឆ្វេង ស្រីនឹងឲ្យលាភ,
ញាក់កៀនខាងស្ដាំ កើតជោគជាទីគាប់ចិត្ត
8- ញាក់ដៃឆ្វេង ចាប់ពីកែងដៃចុះទៅក្រោម នឹងមានស្រីធ្វើទោស, ញាក់ខាងស្ដាំ និងមានលាភពីចម្ងាយ
9- ញាក់កែងដៃខាងស្ដាំ នឹងមានមនុស្សស្រឡាញ់, ញាក់កែងដៃខាងស្ដាំ នឹងមានមនុស្សមករក
10- ញាក់ដៃឆ្វេង តាំងពីស្មាចុះទៅក្រោម នឹងមានកេរ្ដិ៍ឈ្មោះ
11- ញាក់ដៃខាងស្ដាំ នឹងបានមាសប្រាក់
12- ញាក់ចង្អុលដៃ និងកូនដៃ នឹងមានរឿងរ៉ាវ
13- ញាក់ម្រាមកណ្ដាល បងប្អូននឹងគិតដល់
14- ញាក់ជង្គង់ស្ដាំ នឹងមានលាភ, ញាក់ជង្គង់ឆ្វេង នឹងបែកបាក់ប្ដីប្រពន្ធ
15- ញាក់ស្មាឆ្វេង នឹងមានទុក្ខ, ញាក់ស្មាស្ដាំ បានសេចក្ដីសុខ សំរាន្តក្សាន្តចាកទុក្ខភ័យ៕
ប្រភព៖ nowkh
