ប្រជ្រុយ​៣១កន្លែង នៅលើ​ង​រាងកាយ​បញ្ជាក់​ពី​អត្តចរិត​និង​កំណត់​វាសនា​របស់​មនុស្ស

 ទីតាំងប្រជ្រុយនៅលើមុខ និងដងខ្លួនអាចបញ្ជាក់ពីបុគ្គលិកលក្ខណៈ និងកំណត់វាសនារបស់ម្ចាស់ ។
អាស្រ័យហេតុនេះហើយ ទើបមានទីតាំងប្រជ្រុយមិនល្អជាច្រើនត្រូវបានម្ចាស់កាត់ចោល ។
*១. ថ្ងាសស្តាំ*
មនុស្សដែលមានប្រជ្រុននៅត្រង់នេះ ជាមនុស្សមានគំនិត, ល្បីឈ្មោះ, និងមានជីវិតរុងរឿងថ្កុំថ្កើង ។

*២. ថ្ងាសឆ្វេង*
អ្នកដែលមានប្រជ្រុយនៅលើថ្ងាស ជាមនុស្សខ្ជះខ្ជាយ និងតែលតោលគ្មានទីពឹង ។

*៣. ត្របកភ្នែក*
អ្នកដែលមានប្រជ្រុយនៅត្របកភ្នែក ជាមនុស្សមានសន្តិភាព មានទំនុកចិត្ត និងភាពទៀងត្រង់ ។

*៤. ចិញ្ចើមស្តាំ*
ជាមនុស្សមានសុភមង្គល និងឆាប់បានរៀបអាពាហ៍ពិពាហ៍ ។

*៥. ចិញ្ចើមឆ្វេង*
ជាមនុស្សមានភាពលំបាក និងការតស៊ូក្នុងជីវិតច្រើន ។

*៦. ត្រចៀក*
ជាមនុស្សគ្មានមេត្តាករុណាចំពោះអ្នកដទៃ ។

*៧. ថ្ពាល់ស្តាំ*
ជាមនុស្ស ពោរពេញដោយសុភមង្គល ជាពិសេសពេលរៀបការរួច ។

*៨. ថ្ពាល់ឆ្វេង*
ជាមនុស្សមានការនឿយលំបាក និងការតស៊ូក្នុងជីវិត ។

*៩. ឆ្អឹងថ្ពាល់*
ជាមនុស្សទទួលបានភាពជោគជ័យ, ភាពរុងរឿង, និងមានសំណាងល្អ ។

*១០. ជុំវិញមាត់*
ជាមនុស្សដែលមានភាពត្រេកត្រអាលស្ទើរតែគ្រប់រឿង ។


*១១. ចង្ការ*
ជាមនុស្សមានសុខភាពមិនល្អ និង ឧស្សាហ៍មានជំងឺតម្កាត់ ។

*១២. ច្រមុះ*
ជាមនុស្សដែលមានសំណាងខ្លាំង និងមានសមត្ថភាពផ្លូវភេទខ្ពស់ ។

*១៣. ក*
ជាមនុស្សដែលមានទាំងជោគជ័យ និងបរាជ័យដើរទន្ទឹមគ្នា ។

*១៤. កដៃ*
ជាមនុស្សមានសមត្ថភាពពីធម្មជាតិ ដូច្នេះងាយស្រួលទទួលបានជោគជ័យក្នុងជីវិតបំផុត ។

*១៥. ដៃស្តាំ*
ជាមនុស្សមានសំណាងខ្ពស់ ។

*១៦. ដៃឆ្វេង*
ជាមនុស្សមានការព្រួយបារម្ភអំពីបញ្ហាលុយកាកច្រើន ។

*១៧. ស្មា*
ជាមនុស្សមានការលំបាក និងភាពស្មុគស្មាញនៅក្នុងជីវិត ។

*១៨. ទ្រូងស្តាំ*
ជាមនុស្សមានជោគវាសនាផ្លាស់ប្តូរមិនទៀងទាត់ ។

*១៩. ទ្រូងឆ្វេង*
ជាមនុស្សមានភាពជោគជ័យ និងសុភមង្គល, បើជាស្ត្រី គឺជាមនុស្សចិត្តក្តៅ និងមាននិស្ស័យរឹង
ហើយច្រើនជាគូនឹងមនុស្ស ដែលមានអារម្មណ៍ឆេវឆាវ ។

*២០. ពោះ*
ជាមនុស្សគិតច្រើន ខ្វល់ខ្វាយពីភាពទន់ខ្សោយរបស់ខ្លួន មានភាពខ្ជឹលច្រអូស ប៉ុន្តែលោភលន់ ។

*២១. ខ្នង*
ជាមនុស្សស្មោះត្រង់ និងមានចិត្តសប្បុរស ប៉ុន្តែមានចរិតកោងកាចបន្តិច ។

*២២. ដងខ្លួនខាងស្តាំ*
ជាមនុស្សកម្សាក និង ឆាប់ខ្លាចបំផុត ។

*២៣. ដងខ្លួនខាងឆ្វេង*
ជាមនុស្សចូលចិត្តចំអកឲ្យខ្លួនឯង ។

*២៤. លើ និងក្រោមភ្លៅ*
ជាមនុស្សរឹងមាំ ហើយពេលមានកូនៗសុទ្ធតែមានសុខភាពល្អ និងមានចៅច្រើន ។

*២៥. សងខាងភ្លៅស្តាំ*
ជាមនុស្សមានអត្តចរិតល្អ, មានទ្រព្យសម្បត្តិ និងមានសុភមង្គលនៅក្នុងជីវិតគ្រួសារ ។

*២៦. ភ្លៅឆ្វេង*
ជាមនុស្សឯកា, ច្រើនតែចុះចាញ់, ក្រីក្រ និងច្រើនតែបាក់ទឹកចិត្ត និងមានចរិតមិនទៀងទាត់ ។

*២៧. ជង្គង់ស្តាំ*
ជាមនុស្សមិនមានបញ្ហាក្នុងជីវិតអាពាហ៍ពិពាហ៍ និងផ្នែកហិរញ្ញវត្ថុ ។



*២៨. ជង្គង់ឆ្វេង*
ជាមនុស្សឥតប្រយោជន៍ និង ឥតបានការ ។

*២៩. កជើង*
បើជាបុរស គឺជាបុរសមានភាពទាន់សម័យ តែបើជាស្ត្រីគឺឧស្សាហ៍ និងមានថាមពល។

*៣០. បាតជើងស្តាំ*
ជាមនុស្សដែលងាយបែកបាក់នៅក្នុងទំនាក់ទំនងស្នេហាបំផុត ។

*៣១. បាតជើងឆ្វេង*
ជាមនុស្សដែលពោរពេញទៅដោយបញ្ញា និងមានប្រាជ្ញាវៃឆ្លាត ។
ប្រភព៖http://todaysharing.com/news/18024