អាមេរិក និងកូរ៉េខាងត្បូងថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េជើង​​​ គឺ… (មានវីដេអូ)






យោងតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា មន្ត្រីក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានឲ្យដឹងថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យបានទទួលបរាជ័យ។ មន្ត្រីការពារជាតិកូរ៉េខាងត្បូងបានអះអាងថា ការបាញ់សាកល្បងមីស៊ីលធ្វើឡើងនៅតំបន់ Sinpo ភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។
ពេលនេះមន្ត្រីស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងអាមេរិកកំពុងតែព្យាយាមកំណត់ពីប្រភេទគ្រាប់មីស៊ីល ដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃអាទិត្យកន្លងទៅ។ មន្ត្រីបញ្ជាការប៉ាស៊ីហ្វិកអាមេរិកបានឲ្យដឹងថា កាំជ្រួចមីស៊ីលបាញ់ ដែលបានបាញ់សាកល្បងនោះ គ្រាន់តែបាញ់ចេញមិនបានប៉ុន្មានក៏បានផ្ទុះតែម្តង ប៉ុន្តែទោះជាយ៉ាងណាមិនមានការបញ្ជាក់ណាមួយពីកូរ៉េខាងជើង ចំពោះការបាញ់ធ្វើតេស្តសាកល្បងមីស៊ីលនេះឡើយ៕







 ប្រភព៖http://www.pageth.info/archives/12107