តែមិត្តខ្ញុំថា កូនដៃអ្នកណាធំម្លេះ នេះជិតប៉ុនក៏ដៃខ្ញុំទៅហើយ។គាត់ថា ចៅឯងថាត្រូវហើយ ដោយសារវាដុះ។ ពេលឃើញហើយកាត់បានរើសមើលហើយទុកក្នុងហោប៉ៅខោ រំពេចនោះស្រាប់តែគាត់មានអារម្មណ៍ក្តៅ ហើយដូចជាមានសត្វអ្វីម្យ៉ាងនៅក្នុងខោគាត់ចឹង។ គាត់ថាពេលនោះភ័យណាស់ គាត់ដកបោះចោល ហើយរត់ចោលគោ សំដៅមកផ្ទះគាត់ភ្លាម។ ដោយភ័យពេកគាត់ត្រូវឈឺអស់3ថ្ងៃ ដោយគ្រុនក្តៅផង រងារញ័រញ៉ាក់ផង និយាយទៅមិនដឹងឈឺអីអោយប្រាកដ។ ក្រោយមកម្តាយគាត់បាននាំគាត់ទៅជួបលោកចៅអធិការ អោយគន់គូរមើល។ លោកមានសង្ឃដីការថា មិនអីទេរបស់ពីរយ៉ាងដែលមកនៅលើហឹង ក្នុងផ្ទះនោះលេងសើចជាមួយទេ គេពិតជាមាននិស្ស័យនិងកូនញោមណាស់។ គាត់លឺគាត់នឹកថា ខ្ញុំបានបោះចោលហើយ តើវាមកបានដោយវិធីណា? ចាប់តាំងពីពេលនោះមក គាត់បានព្យាយាមទំនាក់ទំនងដោយផ្ទាល់ ហើយតាំងសមាធិដើម្បីរៀងមន្តអាគមន៍ពីវត្ថុស័ក្កសិទ្ធនោះ។ តាំងពីនោះមកគាត់តែ ធ្វើអំពើល្អ ដោះអំពើរ មើលជំងឺអ្នកស្រុក ដោយមិនយកប្រាក់ជាដើម។ ដល់ចំនុចនេះមិត្តខ្ញុំសួរថា តើលោកគ្រូមានទទួលធ្លាប់សិស្សទេ? តាធ្លាប់ទទួលសិស្សពីរនាក់មកហើយ សព្វថ្ងៃនេះម្នាក់បានស្លាប់ហើយ ម្នាក់ទៀតបួសជាសង្ឃនៅវត្តភ្នំដា ឆ្ងាយពីនេះប្រហែល 10គីឡូម៉ែត្រ។
ចុះហេតុអ្វីបានកូនសិស្សលោកគ្រូស្លាប់? ក្រែងគាត់បានរៀនចេះពីលោកតាមែនទេ? មែនហើយចៅ ដោយសារចេះនឹងហើយបានស្លាប់។ ព្រោះសិស្សម្នាក់នោះមិនស្តាប់បណ្តាំគ្រូ មានចិត្តលោភលន់ ឆ្លៀតពេលដែលគ្រូតាំងសមាធិ បានលួចរៀនបាលីដោយខ្លួនឯង ហើយលួចយកវត្តុស័ក្កសិទ្ធនេះទៅជាប់ខ្លួន រួចគេចខ្លួនបាត់ជាច្រើនឆ្នាំ។ ក្រោយមកមានថៅកែម្នាក់បានមកជួបគាត់ ដោយកាត់គន់គូរមើលឃើញថាគាត់អាចបានវត្ថុស័ក្កសិទ្ធនេះមកវិញបានគាត់ក៏ព្រមជួយ។ ដោយលោកគ្រូបានតាំងសមាធិ ប្រមូលមន្តខ្លាំងៗ អោយមកសន្ធិត ហើយតាំងជាអាថាន់យ័នចក្រធរណី គ្រងទិសទាំងប្រាំបី និងបាលីមេឃ តាំងនៅលើកំពូលសំរាប់បញ្ចុះធ្វើអគា។ 2ឆ្នាំតំបូងអគានោះប្រើសំរាប់ទិញលក់ត្បូងទេ តែដោយអំណរតមកទីនោះត្រូវបានក្លាយជាកាស៊ីណូសំរាប់ពួកអ្នកមាន។ ដោយចិត្តលោភលន់ និងកម្មផល សិស្សគាត់ម្នាក់នោះបានមកមែន តែដោយសារបារមីដែលបានរៀបចំធ្វើអោយកំលាំងថាមពលមន្តអាគមន៍ដែលបានលួចហាត់រៀនទាំងប៉ុន្មានមិនអាចប្រើការកើត។ ហើយសិស្សគាត់ដែលបានបួសរៀននេះហើយដែលជាអ្នកសំលាប់ដោយផ្ទាល់ និងយករបស់នេះជូនតាវិញ។ តាំងពីពេលនោះហើយដែលសិស្សរបស់លោកគ្រូ បានបួសជាសង្ឃ ព្រោះអ្នកដែលគេសំលាប់នោះជាបងប្រុសបង្កើតរបស់ខ្លួន។ ដូចនេះហើយបានជាម្ចាស់កាស៊ីណូមួយគេមិនដែលខ្លាចនៅវត្ថុស័ក្កសិទ្ធដែលចូលដល់កន្លែងគេទេ ហើយគ្រូដែលល្បីក៏មិនដែលហ៊ានឈានជើងជាន់បរិវេនកាស៊ីណូដែរ ដូចនេះម្ចាស់កាស៊ីណូមិនខ្លាចអ្វីទាំងអស់ គឺគេខ្លាចតែម្យ៉ាង ខ្លាចត្រង់ថា មិនមានអ្នកមកលេងនៅកាស៊ីណូរបស់គេ៕
ប្រភព៖http://health-168.info



