កំសត់ណាស់ !!! រយលានអត្ថន័យ ជួបហើយម្តេចព្រាត់ គួរអានអត្ថបទនេះបើមិនចង់មានវិប្បដិសារី


​(រយលានអត្តន័យ?? ជួបហើយម្តេចព្រាត់??)
-ស្រលាញ់គ្នាទៅ ទាន់បេះដូងនៅដើរ
-មើលថែគ្នាទៅ ទាន់រូបកាយមិនទាន់បាត់បង់
-ធ្វើអោយមនុស្សដែលយើងស្រលាញ់ សប្បាយចិត្តនឹងញញឹមទៅទាន់ ភ្នែកគេនៅសំលឹងមើលយើង នឹង ត្រចៀកគេ
នៅចង់ស្តាប់យើងនិយាយ
-នាំទៅកន្លែងដែលមនុស្សដែលយើងស្រលាញ់ ចង់ទៅ ទៅទាន់នៅមានឱកាស
ឆាកជីរិតមនុស្សគឺបែបនេះ លើលោកនេះគ្មានអ្វីដែលអមតៈទេ មិនថា អ្នកនេះស្អាតរឺអាក្រក់ មានរឺក្រ
តូចរឺធំ ក្មេងរឺចាស់ សិតតែមិនអាចគេចបានពីសេចក្តីស្លាប់ កើត មកទទេ ទៅវិញក៏ ទទេ
ដែលមិនអាចយកអ្វីទៅជាមួយបានទាំងអស់ មានតែ អំពើល្អ នឹង អាណិតស្រលាញ់ រាប់អានមនុស្សនៅជុំវិញខ្លួន
នឹងកេរ្ដិ៍ឈ្មោះទេ ដែលអាចយកទៅជាមួយបាន អត្ថបទនេះចង់ប្រាប់ទៅមនុស្សគ្រប់គ្នា អោយ ព្យាយាម
កែនូវ កំហុស ដែលកើតមានដោយ ចេតនានឹងអចេតនា ចំពោះ មនុស្សដែលយើងស្រលាញ់ អោយ ត្រឡប់មកល្អ វិញ
ទាន់នៅមានឱកាស ឆាកជីរិតមនុស្សមិនទៀតទាត់ទេ ថ្ងៃនេះសើច ស្អែកយំ រឺ ថ្ងៃនេះឃើញ មុខ
តែថ្ងៃស្អែក ត្រូវ លែងបានឃើញមុខរហូតក៏មានដែល ស្រលាញ់គ្នាទៅ កុំប្រើពាក្យបែករឺលែង
ស្របពេលដែលយើងចង់ឈ្នះ នឹង ចិត្តយើងនៅស្រលាញ់ ។ ពេលខ្លះ ពាក្យនោះ អាចធ្វើអោយយើង
បានវិប្បដិសារី អស់មួយជីរិត ???? ដូចអ៊ុំរបស់ខ្ញុំទាំង២ក្នុងរូបនេះចឹង គាត់ទាំងពីរស្រលាញ់គ្នាណាស់
ប្តីរបស់គាត់ បានព្យាយាម រកពេទ្យល្អៗ ដើម្បីព្យាបាលប្រពន្ធរបស់គាត់ នឹង មើលថែអស់ពីចិត្ត
ស្រលាញ់នឹងខំបំពេញបំណង ប្រពន្ធគាត់គ្រប់យ៉ាង តែចុងក្រោយ យាមរាជគ្មានប្រណី
បំបែបប្រពន្ធនឹងម្តាយដ៏ល្អសែនល្អ អោយឃ្លាតឆ្ងាយ គ្មានថ្ងៃត្រឡប់ Žvēt Żēr កាត់ចិត្តទៅអូន
គាត់ទៅបានសុខហើយ ??​




ប្រភព៖http://www.khmernews.info/archives/48764