គួរឲខ្លាចខ្លាំងណាស់…! ថ្ងៃ២៧ មេសា ២០១៧នេះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើនឡើងដល់….
នៅទូទាំងប្រទេស នាថ្ងៃទី២៧មេសា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ១៤លើក បណ្តាលឲ្យស្លាប់ ៥នាក់ និងរបួស ១៩នាក់ ( របួសធ្ងន់ ១៥នាក់ )។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ កើតឡើង ដោយសារល្បឿន ៥លើក ស្រវឹង ២លើក មិនគោរពសិទ្ធិ ២លើក ប្រជែង ២លើក មិនប្រកាន់ស្តាំ ២លើក និងកត្តាយានយន្ត ១លើក។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ ដែលគិតពីម៉ោង ១៤ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ រហូតដល់ម៉ោង ១៤ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ បង្ហាញថា អ្នកស្លាប់ទាំង ៥នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៧មេសានេះ គឺជាអ្នកជិះម៉ូតូ ៤នាក់ និងថ្មើរជើង ១នាក់ (មិនពាក់មួកសុវត្ថិភាព ២នាក់ )។ ដោយឡែក គិតពីថ្ងៃទី១-២៧មេសា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ៣៤៦ លើក ស្លាប់ ១៦៥ នាក់ និងរបួស ៦២៣ នាក់៕
ប្រភព៖ everyday.com.kh



