ម្តាយខ្ញុំជាអ្នកធ្វើអាហារសម្រាប់គ្រួសារខ្ញុំរៀងរាល់ថ្ងៃ។ យប់មួយបន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃ ម៉ាក់បានត្រលប់មកផ្ទះវិញទាំងអស់កម្លាំងនិងធ្វើម្ហូបឲ្យពួកយើងញ៉ាំដូចរាល់ដង។ ពេលហូបបាយ ម៉ាក់បានលើកចានត្រីចៀនខ្លោចក្រៀមមួយចានដាក់នៅពីមុខប៉ា។ ខ្ញុំក៏ចាំមើលថាម្នាក់ៗនឹងនិយាយថាម៉េច ចំពោះត្រីខ្លោចដែលម៉ាក់ធ្វើនេះ។
រូបតំណាង
ប៉ាអង្អែលក្បាលខ្ញុំ និងតបវិញថា "ម៉ាក់កូនធ្វើការហត់ពេញមួយថ្ងៃហើយ គ្រាន់តែត្រីខ្លោចមួយ វាមិនធ្វើឲ្យអ្នកណាកើតអីទេ តែពាក្យសម្ដីរករឿងគ្នាទៅវិញទេ ដែលធ្វើឲ្យយើងមានបញ្ហាជាមួយគ្នា"។
គំនិតអប់រំ៖ ជីវិតមនុស្សយើង ពោរពេញដោយកំហុស ហើយម្នាក់ៗក៏មិនបានកើតមកល្អឥតខ្ចោះនោះដែរ ខ្លួនយើងផ្ទាល់ក៏ធ្លាប់មានកំហុស និងមិនមានអ្វី ល្អណាស់ណាជាងអ្នកដទៃដែរ។ តែអ្វីដែលយើងរៀនសូត្របានពីជីវិតនេះគឺ "ការទទួលយកកំហុស ឬភាពខ្វះខាតគ្នាទៅវិញទៅមក ក៏ដូចជាការរីករាយនឹងទទួលយកចំណុចខុសគ្នារបស់បុគ្គលម្នាក់ៗ គឺជារឿងសំខាន់ក្នុងការរក្សាជីវិតគ្រួសារ ឲ្យមានក្ដីសុខ និងស្ថិតស្ថេរយូរអង្វែង" ៕
ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន
ប្រភព៖សប្បាយ



