អីយ៉ា..!រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេសវេណេស៊ុយអេឡា​​ បញ្ជា​ឲ្យ​ទាហាន​ទាំងអស់​…ជួយស៊ែពីព្រឹត្តិការណ៍អន្តរជាតិថ្មីៗ




ក្រុងការ៉ាកាសៈ រដ្ឋមន្ត្រី​ការពារ​ជាតិប្រទេស​វេណេស៊ុយអេឡា​ កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ពី​ភក្តីភាព​​របស់​កងទ័ព​ចំពោះ​ប្រធានាធិបតី​លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែល​បាន​បញ្ជា​ឲ្យ​ទាហាន​ទាំងអស់​ចុះ​ទៅ​តាម​​ដង​ផ្លូវ​នានា​មុន​ពេល​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ប្រឆាំង​ដែល​ព្យាយាម​បណ្តេញ​លោក​ចេញ​ពី​តំណែង​។

វ៉េណេស៊ុយអេឡា​ កំពុង​ត្រៀម​រួច​ជាស្រេច​​​​សម្រាប់​អ្វី​ដែល​ក្រុម​អ្នក​ប្រឆាំង​នឹង​​លោក​ ម៉ាឌូរ៉ូ​ ប្តេជ្ញា​ថា​នឹង​ធ្វើ​ជា​មាតា​នៃ​ការ​តវ៉ា​ទាំងអស់​កាលពី​ថ្ងៃ​ពុធ​ បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ពីរ​សប្តាហ៍​​រវាង​កង​កម្លាំង​ប៉ូលិស​ និង​ក្រុម​អ្នក​​តវ៉ា​ចំពោះ​វិធានការ​នានា​របស់​មេដឹកនាំ​ឆ្វេង​និយម​ និង​ក្រុម​​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដើម្បី​ក្តោបក្តាប់​​អំណាច​របស់​ពួកគេ​។

ក្រុម​អ្នក​ប្រឆាំង​និយម​ស្តាំ​កណ្តាល​បាន​អំពាវនាវ​សុំ​ឲ្យ​កងទ័ព​ទាំងអស់​ដែល​ជា​សសរស្តម្ភ​នៃ​អំណាច​ដ៏រឹងមាំ​របស់ ​លោក​ ម៉ាឌូរ៉ូ ​ធ្វើការ​ប្រឆាំង​ប្រធានាធិបតី​រូប​នេះ ខណៈ​វិបត្តិ​សេដ្ឋកិច្ច​ និង​នយោបាយ​ដែល​បាន​បង្ក​ឲ្យ​មាន​កង្វះ​ស្បៀង​អាហារ​យ៉ាង​ខ្លាំង​អំពើ​កុបកម្ម ​និង​អំពើ​លួច​ប្លន់​នៅ​ក្នុង​ប្រទេស​នេះ​ជាដើម។

ប៉ុន្តែ​ រដ្ឋមន្ត្រី​ការពារ​ជាតិ ​លោក​ Vladimir Padrino Lopez បាន​និយាយ​ថា​កងទ័ព​បាន​អះអាង​បញ្ជាក់​ពី​ភក្តីភាព​របស់​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​លោក​ នីកូឡះ ម៉ាឌូរ៉ូ​៕






ប្រភព៖ ភ្នំពេញប៉ុស្តិ៍