ចូលចិត្តធ្វើការងារជាក្រុមនិងខិតខំប្រឹងប្រែងរៀនសូត្រ
ពិសេសមានភាពទាក់ទាញខ្លាំងចំពោះមនុស្សមានភេទផ្ទុយគ្នា តែមានភាពទុទិដ្ធិនិយមមបន្តិច។
អ្នកតែងគិតនិងព្រួយបារម្ភជារឿយៗលើរឿងដែលមិនគួរកើតឡើងមួយចំនួនតែអ្នកតែងតែលាក់បាំងទុក្ខខ្វាយខ្វល់ទាំងអស់ពីមនុស្សក្បែរខ្លួនដោយស្នាមញញឹមនិងសកម្មភាពសប្បាយៗផ្សេងៗ។
ប៉ុន្តែពេលខ្លះក៏ទទួលបានការលើកទឹកចិត្តពីគេឯងជាច្រើនដែរ។
អ្នកក្នុងឆ្នាំនេះស្ថានភាពការងារឬការប្រកបរបរផ្សេងៗមានសភាពល្អប្រសើរជាងមុនបន្តិចតែប៉ុណ្ណោះ
សូមព្យាយាមទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនឱ្យបានច្រើនកាន់តែល្អ
ព្រោះពួកគេទាំងអស់នោះនឹងជួយទ្រួសត្រាយផ្លូវ និងដោះស្រាយបញ្ហារបស់របស់អ្នកបានច្រើន។
ចំពោះសេចក្តីស្នេហាវិញគឺមិនងាយដាក់ចិត្តស្រឡាញ់លើនរណាម្នាក់ឡើយ
ព្រោះមុននឹងទទួលយកនរណាម្នាក់មករួមរស់ក្នុងជីវិតជាគ្រួសារនោះញអ្នកតែងតែគិតដល់ពេលអនាគតថានឹងក្លាយទៅជាយ៉ាងណា
ព្រោះមនុស្សខ្លះអាចនឹងប្រែចិត្តពីល្អទៅអាក្រក់ក្រោយពេលរៀបការជាមួយអ្នកហើយ
ដូចនេះបើនរណាម្នាក់ចង់ទទួលបានក្តីស្រឡាញ់ពីអ្នកពិតជាមិនងាយឡើយ។
រីឯបញ្ហាសុខភាពប្រចាំថ្ងៃងាយប្រឈមមុខនិងជម្ងឺក្រពះពោះវៀនជាងគេបំផុតព្រោះមិនសូវដែលបានញ៉ាំអាហារទៀងទាត់ឡើយដោយសារតែអ្នកប្រឹងប្រែងធ្វើការងារជាងគិតពីសុខភាពរបស់ខ្លួន
អញ្ចឹងគប្បីត្រឡប់មកគិតពីសុខភាពរបស់ខ្លួនឯងវិញដើម្បីអាចធ្វើឱ្យខ្លួនឯងមានសុខភាពល្អប្រសើរ និងអារម្មណ៍ល្អ។
សរុបមកវិញបញ្ហាទ្រព្យសម្បិត្តិលុយកាសទោះបីឆ្នាំនេះមិនសូវជាអំណោយផលខ្លាំងក៏ដោយក៏នៅតែទទួលបានចំណូលសមល្មមដែលអាចទូរទាត់ការចំណាយប្រចាំថ្ងៃបាននិងសល់បន្តិចបន្តួចខ្លះដែរ
ដូចនេះមុននឹងធ្វើការចំណាយលើរបស់ឬរឿងអ្វីមួយត្រូវគិតឱ្យបានដិតដល់ជាមុនសិនទើបល្អ។
ប៉ុន្តែឆ្នាំក្រោយបន្ទាប់ពីឆ្នាំនេះស្ថានភាពហិរញ្ញវត្ងុរបស់អ្នកនិងមានភាពកើនឡើងមិនគួរឱ្យជឿ៕
ប្រភព៖http://todaysharing.com/news/49574




