បរទេស៖ ប្រទេសអ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ វាយប្រហារគោលដៅឃ្លាំងអាវុធ របស់ក្រុមហ៊ីសប៊ូឡា ជិតអាកាសយានដ្ឋានអន្តរជាតិទីក្រុងដាម៉ាកាស កាលពីថ្ងៃទី ២៧ មេសា បណ្តាលឱ្យអគ្គីភ័យនៅបរិវេណអាកាសយានដ្ឋាន ដែលស្ថិតនៅភាគខាងកើតនៃទីក្រុង ដាម៉ារកាស ដែលជាគោលដៅដែលត្រូវវាយប្រហារសំខាន់ទី ១ ។
ក្រុមឧទ្ទាម ហ្វៃឡាក់ អាល់ រ៉ាហ្វ ស្ថិឮតនៅជាយទីក្រុងដាម៉ារកាស និយាយថា ស៊ីរីបានប្រើយន្តហោះស៊ីវិល ដឹកជញ្ជូនអាវុធ និង គ្រាប់រំសេវ រួមទាំងទទួលអ្នកប្រយុទ្ធស៊ីអារ ពីប្រទេសអ៊ីរ៉ង់ និង អ៊ីរ៉ាក់ ប្រមាណពី ១០.០០០ នាក់ ទៅ ២០.០០០ នាក់ អ្នកប្រយុទ្ធទាំងនេះមានតួនាទីយ៉ាងសកម្ម ក្នុងប្រតិបត្តិការយោធារបស់កងទ័ពស៊ីរី ។
ក្រសួងការពារប្រទេសអ៊ីស្រាអែលបានសម្តែងកង្វល់ ពីកិច្ចការរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ហើយការដែលអ៊ីរ៉ង់ប្រើស៊ីរី ជាមូលដ្ឋានលួចដឹកជញ្ជូនអាវុធ ឱ្យក្រុមហ៊ីសប៊ូឡាក្នុងប្រទេសឡេបាណន់ ៕
ប្រភព៖http://phsayonline.info/archives/2075





