សង្គ្រាមធំកាន់តែ ជិតផ្ទុះហើយ…! នាវាចម្បាំងអាមេរិកចេញដំណើរ ទៅកូរ៉េខាងជើង ខណៈចិន…(មានរូប) ជួយស៊ែ ឲ្យបងប្អូនខ្មែរនៅកូរ៉េខាងជើងប្រយ័ត្នផង


​ខណៈដែល​កងទ័ពជើងទឹក​អាមេរិក​បញ្ជូន​ចេញ​នូវ​ក្រុម​នាវាចម្បាំង​ឆ្ពោះទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច ដើម្បី​ឱ្យមាន​វត្តមាន​ក្បែរ​ឧបទ្វីប​កូរ៉េ រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល​ល័​សុន និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​៩ មេសា​ថា ចិន​យល់ព្រម​ជាមួយ​រដ្ឋការ​ដូ​ណា​ល់​ត្រាំ​ថា “​ត្រូវតែ​ធ្វើ​ចំណាត់ការ​” ទាក់ទិន​កូរ៉េខាងជើង​។ នេះ​បើតាម​ប្រភពព័ត៌មាន The Guardian​។
​ លោក​ធី​ល​ល័​រ​សុន​បាន​ប្រាប់​នៅ​កម្មវិធី Face the Nation របស់​ទូរទស្សន៍ CBS ក្នុង​កិច្ចសម្ភាសន៍​ផ្សាយ​ផ្ទាល់​កាលពី​ថ្ងៃអាទិត្យ​ថា នៅពេល ដូ​ណា​ល់ ត្រាំ និង ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ជួបគ្នា​នៅ​រមណីយដ្ឋាន Mar-a-Lago សប្តាហ៍​នេះ ពួកគេ “​បាន​ពិភាក្សាគ្នា​យ៉ាង​ទូលំទូលាយ ជុំវិញ​ស្ថានភាព​គ្រោះថ្នាក់​នៅក្នុង​កូរ៉េខាងជើង​”​។
លោក​ធី​ល​ល័​រ​សុន​និយាយថា “​ប្រធានាធិបតី​ស៊ី យល់ច្បាស់​រឿងនេះ ហើយ​ខ្ញុំ​យល់ថា​គាត់​យល់ស្រប​ថា ស្ថានភាព​សព្វថ្ងៃ​កាន់តែ​តានតឹង​ខ្លាំង ហើយ​ឈានដល់​កម្រិត​នៃ​ការគំរាមកំហែង​មួយ ដែល​ត្រូវតែ​ធ្វើ​ចំណាត់ការ​”​។​
​ លោក​ធី​ល​ល័​រ​សុន​ពណ៌នា​ថា “​ទស្សនៈ​រួម និង ការមិន​ខ្វែងគំនិត​គ្នា (​រវាង​ត្រាំ​និង​ស៊ី ជីន​ពីង​) គឺ​ឆ្លុះបញ្ចាំង​ឱ្យឃើញថា​ពួកគេ​ព្រួយបារម្ភ​កម្រិតណា​ចំពោះ​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នៅ​កូរ៉េខាងជើង​”​។
​ ​ក្នុង​ទស្សនៈ​នៃ​ការគំរាមកំហែង​មកលើ​តំបន់ ដែល​បង្កឡើង​ដោយ​ការសាកល្បង​មី​ស៊ី​ល និង មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក​ធី​ល​ល័​រ​សុន​និយាយថា ចិន “​មិន​ជឿថា ស្ថានការណ៍​មាន​លក្ខណៈ​អំណោយផល​ឡើយ​ក្នុងពេល​បច្ចុប្បន្ន​ដើម្បី​ចូលរួម​ក្នុងការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ក្រុង​ព្យុងយ៉ាង​”​។
​លោក​ធី​ល​ល័​រ​សុន​បន្ថែមថា “​យើង​សង្ឃឹមថា យើង​អាច​ធ្វើការ​ជាមួយ​ចិន ដើម្បី​ផ្លាស់ប្តូរ​ស្ថានការណ៍ ក្នុង​គំនិត​របស់​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​។ ហើយ​ក្រោយមក ពេលទៅដល់​ចំណុច​នោះ ប្រហែល​ការពិភាក្សា (​ជាមួយ​កូរ៉េខាងជើង​) អាចមាន​ប្រយោជន៍​”​។
​ ​លោក​បន្តថា “​ប៉ុន្តែ​ខ្ញុំ​គិតថា គឺមាន​ទស្សនៈ​រួមគ្នា និង គ្មាន​ការខ្វែងគំនិត​គ្នា​ឡើយ​ចំពោះ​ថា​តើ​ស្ថានភាព​បច្ចុប្បន្ន​មាន​គ្រោះថ្នាក់​កម្រិត​យ៉ាណា​នោះ​។ ខ្ញុំ​គិតថា សូម្បី​ចិន​ក៏​កំពុង​ចាប់ផ្តើម​ទទួលស្គាល់ថា ស្ថានភាព​នេះ (​ការសាកល្បង​មី​ស៊ី​លឥត​ស្រាកស្រាន្ត​) បង្ក​ការគំរាមកំហែង​ដល់​ផលប្រយោជន៍​ចិន​ផងដែរ​”​។​
​ ​គួររំលឹកថា ក្រោយ​កិច្ចប្រជុំ​កំពូល​រវាង​លោក​ត្រាំ និង​លោក​ស៊ី​នៅ​ថ្ងៃ​សុក្រ ក្រុម​នាវាចម្បាំង Carl Vinson ដែលមាន​នាវា​ផ្ទុក​យន្តហោះ​មួយគ្រឿង​ផង​នោះ បាន​ចាក​ចេញពី​សិង្ហ​បុរី​ឆ្ពោះទៅ​ក្បែរ​ឧបទ្វីប​កូរ៉េ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​នៅ​ថ្ងៃ​សៅរ៍​៕


ប្រភព៖http://www.pageth.info/archives/10249