កងទ័ពជើងទឹករបស់ប្រទេសចិន បានធ្វើការសាកល្បងបាញ់គ្រាប់មីស៊ីល ចេញពីនាវាពិឃាដថ្មីរបស់ខ្លួន ប្រភេទ Type 052D Destroyer មានឈ្មោះថា Xining ជាលើកដំបូងបង្អស់។ សមយុទ្ធមួយនេះបានធ្វើឡើង នៅលើសមុទ្រលឿង (Yellow Sea) ដែលស្ថិតនៅរវាងប្រទេសចិន និងឧបទ្វីបកូរ៉េ។
វីដេអូនៃការធ្វើសមយុទ្ធខាងលើ ត្រូវបានចាក់ផ្សាយបន្តផ្ទាល់ កាលពីម្សិលមិញ នៅលើស្ថានីយទូរទស្សន៍ China Central Television Station (CCTV) ស្របពេលដែលទីក្រុងប៉េកាំង បានជំរុញឲ្យកូរ៉េខាងជើង បោះបង់មហិច្ឆតានុយក្លេអ៊ែរចោល ខណៈភាពតានតឹងផ្នែកយោធាកំពុងកើនឡើងខ្លាំង។
គួរបញ្ជាក់ថា នាវាពិឃាដថ្មីរបស់ចិន ឈ្មោះ Xining នោះ ត្រូវបានគេចាត់ឲ្យបម្រើកងនាវានៃសមុទ្រខាងជើង North Sea Fleet របស់កងទ័ពជើងទឹក PLA Navy។ ក្នុងអំឡុងពេលធ្វើសមយុទ្ធ វាត្រូវបានគេប្រគល់ភារកិច្ច ដើម្បីបាញ់ទម្លាក់គោលដៅ ឬសត្រូវ ដែលខិតចូលមកជិតនាវាយ៉ាងរហ័ស នៅលើផ្ទៃទឹក និងអាកាស។
នាវាពិឃាដ ប្រភេទ Type 052D Destroyer មានឈ្មោះថា Xining
គួររំលឹកថា កាលពីម្សិលមិញ កូរ៉េខាងជើង បានគំរាមបាញ់សាកល្បងមីស៊ីលរបស់ខ្លួនរៀងរាល់សប្ដាហ៍ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក Mike Pence ព្រមានថា «សម័យកាលនៃការអត់ធ្មត់» ជាមួយលោក គីម ជុងអ៊ុន ត្រូវបានបញ្ចប់៕
ប្រភព៖






