ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង២:៤០នាទី ថ្ងៃទី១១.០៤.២០១៧ មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយដោយរថភ្លើងកិនមនុស្ស(ស្លាប់) ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ លី សុខជា ភេទ ប្រុសអាយុ៣៥ឆ្នាំ បច្ចុប្បន្ននៅភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទំនងជា ស្រវិងរួចក៏ដេកលេងលើផ្លូវរថភ្លើងហើយជ្រុលលក់តែម្តង ។ ករណីនេះបានកើតឡើងក្នុងភូមិអង្គខ្លើរ ឃុំត្បែងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
គួរបញ្ជាក់ថាវេលាម៉ោង២:៤០នាទី (ម៉ោងរថភ្លើងឆ្លងកាត់) លុះរហូតដល់ម៉ោង០៦:៣០នាទីព្រឹកទើបប្រជាពលរដ្ឋក្នុងតំបន់បានឃើញនឹងរាយការណ៍ជូនសម្ថតកិច្ច ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រភព៖ http://www.pageth.info/archives/10890



