កម្ពុជា៖ បន្តពីអត្ថបទមុនដែលនិយាយពីការរើសអើងលុយរៀលរបស់ហាងមួយនៅទីក្រុងភ្នំពេញ ថ្ងៃនេះយើងខ្ញុំសូមលើកយក ករណីចរាចរណ៍រូបីយប័ណ្ណផ្សេងៗ នៅក្នុងប្រទេសកម្ពុជាមកបរិយាយ៖
មាឌតូចល្មមសម្បុរខ្មៅក្រិប បងប្រុសសំអុលដែលកំពុងអង្គុយគូសប្លង់ក្រោមម្លប់ស្វាយ ក្បែរវត្តមឹមបាននិយាយរឿងហួសចិត្តប្រាប់ខ្ញុំថា កាលពីអំឡុងខែមិនា ថ្មីៗនេះគាត់នឹងក្រុមគ្រួសារគាត់ដែលមកពីខេត្តកំពង់ឆ្នាំង បាននាំគ្នាដើរលេងតំបន់ជិតព្រំដែនថៃ មានប់ៃលិន បាត់ដំបងនិងប៉ោយប៉ែត ។ លុះមកដល់ទឹកដីបាត់ដំបងជិតដល់ ប៉ោយប៉ែតគាត់បានចូលចាក់សាំងនៅការ៉ាស់សាំងមួយ (សុំមិបញ្ចេញឈ្មោះ)គាត់គេចាក់ 50លីត អស់លុយ 45$ គាត់បានបានហុចលុយខ្មែរចំនួន 180,000៛ (មានក្រដាស់ 50,000៛3សន្លឹកផង) ស្រាប់តែអ្នកចាក់សាំងសួរមកគាត់វិញថា លុុយនឹងជាលុយអីគេ? គាត់មិនដែលឃើញ មិនដែលស្គាល់ទេ គាត់ច្បាស់តែលុយបាត និងដុល្លាទេ បើបងមានលុយបាតអោយខ្ញុំតែ 1,550 បាតមកបានហើយ។
គ្រាន់តែលឺភ្លាមបងសំមអុលធ្លាក់ថ្លើមលឺសូរ ដឹប ឪ! ព្រះមហាក្សត្រខ្មែរហើយ!កូនខ្មែរមិនស្គាល់ស្តេចខ្លួនឯងផងនឹង! តើជាកំហុសអ្នកណា? ។ ហួសនឹងបន្តិចគាត់កក៏ឈប់តាមផ្លូវចុលទិញតាង៉ែន គាត់លក់ម៉េចតាង៉ែន? អ្នកលក់ឆ្លើយ៖ 1 គីឡូរ 40បាត គាត់សួរទៀតប៉ុន្មានលុយខ្មែរ? គាត់ថាមិនដឹងទេ គាត់ដឹងតែ 40បាត ។
បងសុំអុលគាត់ទិញ 2គីឡូរគាត់ហ៊ុចលុយ 10000៛អោយអ្នកលក់ គាត់ថាមិនបាច់អាប់ទេ អ្នកលក់ឆ្លើយថា អត់យកទេ ព្រោះនៅស្រុកនេះគ្មានអ្នកចាយលុយនឹងទេ បងសំអុលក៏ហុចលុយដុល្លា2$ អោយទៅអ្នកលក់ អ្នកលក់ទទួលហើយប្រាប់ថា ថ្ងៃក្រោយមកទិញទៀតណា។ បងសំអុលកិតក្នុងចិត្តថា ក្នុងទឹកដីឯងរាប់សិប គីឡូរម៉ែត្រសោះបែរជានាំគ្នាចាយតែលុយគេ។ ចឹងតើបានគេថា ខាងលិចខំចាយលុយបាត ខាងកើតសង្វាតខំចាយលុយដុង ចំណែកអ្នកក្រុងលុយអីក៏ចាយបាន
សូមជួយសែបន្តផងសូមអគុណ!ប្រភពៈអប់រំ
សូមជួយសែបន្តផងសូមអគុណ!ប្រភពៈអប់រំ






