សព្វថ្ងៃនេះប្រទេសមហាអំណាចបាននឹងកំពុងបង្អួត និងសម្តែងកម្លាំទ័ព ក៏ដូចជាបង្ហាញសព្វាវុធ ទំនើប ដើម្បីបញ្ជាក់ពីភាពរីកចំរើនវិស័យយោធាដែលឈានដល់ការគ្រប់គ្រងតំណែងជាមហាអំណាច និងពិភពលោក។ សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ មហាអំណាចក្នុងពិភពលោក មានដូចជា អាមេរិក ចិន រុស្សុី កូរ៉េ … កំពុងតែកំដៅសាច់ដុំជាមួយការសមយុទ្ធយោធាទាំងលើកគោក អាកាស និងជើងទឹក ផ្តើមចេញមហិច្ឆិតារបស់ប្រទេសទាំងនោះ បានធ្វើឲ្យពិភពលោកជ្រួលច្របល់ វឹកវរ ដែលអាចឆ្ពោះទៅរកការកើតឡើងនៅសង្គ្រាមលោកលើកទី៣ ជាមិនខាន។
ក្នុងចំណោមគ្រឿងសព្វាវុធទាំងអស់ អាវុធ នុយក្លែអ៊ែ ជាអាវុធប្រល័យ សាហាវជាងគេក្នុងលោក មានថាមពលកំរិតផ្ទុះ ដែលអាចកំទេចប្រទេសមួយខ្ទេចម៉ត់តែមួយពព្រិចភ្នែកតែប៉ុណ្ណោះ ។
ក្នុងចំណោមគ្រឿងសព្វាវុធទាំងអស់ អាវុធ នុយក្លែអ៊ែ ជាអាវុធប្រល័យ សាហាវជាងគេក្នុងលោក មានថាមពលកំរិតផ្ទុះ ដែលអាចកំទេចប្រទេសមួយខ្ទេចម៉ត់តែមួយពព្រិចភ្នែកតែប៉ុណ្ណោះ ។
ក្រៅពីអាវុធខាងលើ បើនិយាយពីយន្តហោះចម្បាំងវិញ គឺមានលក្ខណៈពិសេសច្រើនណាស់ អាចបំបាំងកាយ ទម្លាក់គ្រាប់បែក ការគេចចេញពីប្រព័ន្ធរាដា របស់សត្រូវបានដោយស្វ័យប្រវត្តិ។ប្រិយ៍មិត្តអ្នកអានប្រហែលជាឆ្ងល់ថា តើយន្តហោះចម្បាំង អាចបំបាំងកាយបានយ៉ាងដូចម្តេច ?
វីដេអូខាងក្រោមនេះ បានបង្ហាញពីលក្ខណៈពិសេសរបស់យន្តហោះច្បាំងដែលអាចបំបាំងកាយពីសត្រូវរបស់ខ្លួន ។បើយោងតាមវីដេអូវិញ ការបំបាំងកាយរបស់យន្តហោះទាំងនោះគឹពិសេសណាស់នៅពេលដែលយន្តហោះនោះ ហោះផុតរយៈចំងាយឆ្ងាយ ឬទាបនោះវានឹងបញ្ចេញផ្សេងពណ៌ទៅតាមស្ថានភាពជាក់ស្តែង ប្រសិនបើបរិវេណមានពពក ស នឹងបញ្ចេញចំហាយទៅប៉ះនិងខ្យល់នៃផ្ទៃអាកាស បង្កើតបានជាពពកពណ៌ស ដែលចេញតាមស្លាប និងបំពង់ផ្សែងផ្នែកខាងមុខនៃយន្តហោះ ។ ប្រសិនបើ បរិវេណជុំវិញយន្តហោះគ្មានពពកទេនោះ ឬអាចថា ជាផ្ទៃមេឃពណ៌ខៀវនោះ យន្តហោះនឹងបញ្ចេញចំហាយផ្សែងពណ៌ខៀវ ពោលគឺដូចទៅនឹងបរិយាកាសជុំវិញយន្តហោះនោះដើម្បីបំបាំងកាយបាន ។ ចំនុចពិសេសទី២ នោះគឺ ការបំបែកសំលេងដូចគ្រាប់បែករបស់វា ដែលអាស្រ័យលើល្បឿននៃយន្តហោះ ជាក់ស្តែងគឺយន្តហោះត្រូវបង្កើនល្បឿរួចបង្វិលខ្លួនព្រមទាំងបំបែកសំលេងហើយបញ្ចេញចំហាយផ្សែងសុទ្ធរាងកោន ពេលនោះយន្តហោះគឹដូចទៅនិងដុំពពកស មួយដុំដែលរសាត់លើអាកា៕
ប្រភព៖http://www.pageth.info/archives/13804









