ខ្ញុំធ្លាប់រស់នៅស្រុកគេ ហើយសំរាប់គំនិតខ្ញុំវិញ

 

ខ្ញុំធ្លាប់រស់នៅស្រុកគេ ហើយសំរាប់គំនិតខ្ញុំវិញ

• ផលវិជ្ជមាន


1 រស់នៅស្រុកគេការពិតមិនមានអីអស្ចារ្យ នោះទេ តែស្រុកគេមានច្បាប់ល្អជាងស្រុកខ្មែរ ការរស់នៅ ធ្វើការ និងសុវត្ថិភាព និងការអោយតម្លៃនៃភាពជាមនុស្សគឺល្អជាងស្រុកខ្មែរឆ្ងាយណាស់។

2 ស្រុកគេក៏ជាកម្មករឬបុគ្គលិក ប៉ុន្តែប្រាប់ចំនូលខ្ពស់ជាង ឯការរស់នៅពុំសូវជាមានសម្ពាធ។

3 ស្រុកគេល្អត្រង់គេមិនដាក់សម្ពាធ ឬមើលងាយស្ត្រី

4 ប្តីប្រពន្ធលែងលះច្រើនមែន តែមនុស្សស្រីភាពច្រើនត្រូវបានការពារដោយច្បាប់ ហើយពុំមានការរើសអើងស្ត្រីមេម៉ាយ ក៏ពុគមានការដាក់សម្ពាធការងារផ្ទះមកលើស្ត្រី។

5 នៅស្រុកគេទោះយើងធ្វើការងារអ្វីក៏មិនថោកទាបដែរ តែបើនៅស្រុកខ្មែរ តែក្រ គឺមើលមិនឃើញយើងទេ។

•ផលអវិជ្ជមាន

1 ឃ្លាតគ្រួសារ

2 ត្រូវរឹងម៊ំាខ្លាំងទើបអាចរស់បាន

3 ពិបាកញ៊ំា ព្រោះមិនសូវទំលាប់

4 ឯកា

5 ហត់ខ្លាំង ព្រោះអ្នកស្រុកគេមិនមែនខ្ជិលដើរងើបគូទមិនរួចដូចខ្មែរទេ។ មួយថ្ងៃគេដើរមិនតិចជាង 10គីឡូដីទេ។

6 របស់ញ៊ំាថ្លៃបន្តិចសំរាប់អាហារនាំចូល។

7 របស់ញ៊ំាត្រូវទិញសំរាប់មួយអាទិត្យតែម្តង មិនបានស្រស់ពេកដូចនៅខ្មែរទេ។

សំរាប់ខ្ញុំអ្នកគួរទៅស្រុកគេ ព្រោះមនុស្សប្រុសខ្មែរគឺចូលចិត្តមានស្រីញី មិនផ្តល់តម្លៃដល់យើង មិនជួយការងារផ្ទះឬមើលកូនដូចប្រុសស្រុកគេទេ។

សំរាប់នៅស្រុកគេលែងគ្នាច្រើនព្រោះគេមិនចូលចិត្តទ្រគ្នា តែអស់ចិត្តគេលែង នៅមិនចិះសម្រុងក៏លែង ចរិកមិនស៊ីគ្នាក៏លែង ព្រោះភាគច្រើនគេមិនចូលចិត្តចិញ្ចឹមស្រីក្រៅ អញ្ចឹងហើយគេលែងគ្នាដើម្បីយកថ្មីទៀត។

 ប្រភព៖Solyta Ith