បរទេស៖ យុគសម័យសព្វថ្ងៃនេះ ម្នាក់ៗតែងតែចង់បានរាងស្វែលស្អាត ស៊ិចស៊ី
និងមានភាពទាក់ទាញជាពិសេសគឺសុភាពនារីតែម្តង។ ហេតុដូច្នេះអ្នកដែលចង់
មានរូបរាងតូចស្រឡូនក៏បានស្វែងរកវិធីគ្រប់យ៉ាងទាំងអស់
ដើម្បីសម្រកទំងន់របស់ខ្លួនឯង ទោះបីជាខ្លួនមានរាងកាយ
មិនសូវជាធាត់ណាស់ណាក៏ដោយ។
អ្នកខ្លះដោយសារតែចង់ស្គមពេក សុខចិត្តបង្អត់បាយបង្អត់ទឹក
ដល់ថ្នាក់ធ្លាក់ខ្លួនទៅជាឈឺ ឯខ្លះទៀតខិតខំរកផលិតផល មកបញ្ចុះទំងន់
គ្រប់ម៉ាកគ្រប់ម៉ូតក៏នៅតែគ្មានប្រសិទ្ធភាពដដែល
ជួនពេលខ្លះព្យាយាមសម្រកខ្លាំងហួសហេតុ រហូតទៅជាឈឺផងក៏មាន។
នេះគឺជាហានិភ័យមួយចំពោះសុខភាព ដែលអ្នកគួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់
និងឱ្យបានល្អប្រសើរជាងមុន។
ដូចជាក្នុងករណីកញ្ញាម្នាក់នេះផងដែរ
ត្រូវបានប្រភពព័ត៌មានបរទេសមួយចុះផ្សាយឲ្យដឹងថា ហេតុតែចង់បានរាងស្គមពេក
ប្រឹងសម្រកទំងន់រហូតដល់ត្រូវធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យស្ទើរស្លាប់ស្ទើររស់។
នាងត្រូវបានគេស្គាល់ឈ្មោះថា សារ៉ា ជាគំរូ និងបទពិសោធន៍មួយដល់មនុស្សជាច្រើន
ដែលមានក្តីសុបិន្តថានឹងមានរូបរាងស្គម។ តាមការពិតរាងស្អាតវាសំខាន់
និងជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប
ប៉ុន្តែការបាត់បង់សុខភាពនឹងធ្វើឱ្យមនុស្សបាត់បង់អ្វីៗគ្រប់បែបយ៉ាង។
ដូចជាដែលអ្នកបានឃើញស្រាប់ សារ៉ា ធ្លាក់ខ្លួនមានរាងកាយលែងដូចជាមនុស្សទៀតហើយ
គឺសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។
ប៉ុន្តែថ្ងៃមួយនាង បានត្រឡប់មករកសភាពដើមវិញ
ដោយធ្វើការផ្លាស់ប្តូរខ្លួនឯងសាជាថ្មី
និងប្រឹងប្រែងយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯង កាន់តែច្រើនឡើងៗ
ពីមួយថ្ងៃទៅមួយថ្ងៃ សារ៉ាក៏បានទទួលសុខភាពល្អម្តងទៀត
ហើយឥឡូវនេះនាងមើលទៅល្អជាងពេលមុនឆ្ងាយណាស់។ នេះគឺជារឿងដែលនឹកស្មានមិនដល់
និងមិនគួរឱ្យជឿមួយ ពីព្រោះតែនាងជិតនឹងស្លាប់បាត់ទៅហើយ
តែដោយការភ្ញាក់រឮកឡើងវិញ សារ៉ា ក៏បានកែប្រែ ព្រមទាំងស្រឡាញ់
ខ្លួនឯងច្រើនជាងរូបសម្ផស្សខាងក្រៅ។
ប្រភព៖ ហ្វេកប៊ុក




