ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ហ្វេសប៊ុករបស់ ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះសារ យ៉ាងដូចច្នេះថា
“ចេះតែទ្រាំស្រលាញ់ទៅ ធ្វើមេចបើយើងជ្រុលជាដាក់ចិត្តទៅហើយ ក្រហើយមុខយ៉ាប់ទៀត បានតែចិត្ត !!!! ញាំចិត្តទៅ ចនច័ន្ទអើយ អោយតែពួតដៃគ្នាខំប្រឹងរកសុី លុយច្បាស់ជារត់រកអ្នកសង្វាត” ។
គួរបញ្ជាក់ថា ចន ច័ន្ទ និងលោក ហេង ឡុង បានស្រលាញ់គ្នាហើយគ្រោងនិងចូលរោងការក្នងថ្ងៃខាងមុខ តែក៏ពុំទាន់មានការបញ្ជាក់ពីថ្ងៃខែនៃពិធីនោះដែរពីអ្នកទាំងពីរ។ បើយោងតាមអត្ថន័យនៃសារខាងលើនេះ ចន ច័ន្ទ ចង់បញ្ជាក់ជូនបងប្អូនពីសណ្តានចិត្ត និងក្តីស្រលាញ់ចំពោះលោក ហេង ឡុង បើទោះបីជាក្នុងន័យកំប្លែងបែបលេងសើច តែគាត់បង្ហាញពីភាពរឹងមាំ និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ព្រោះថា លោក ហេង ឡុង ជាត្រកូលអ្នកជំនួញ និងជាអ្នកមានមួយរូបដែរ។ក្នុងន័យសំដៅដល់ការសរសេរខាងលើរបស់ ចន ច័ន្ទ គឺចង់ឲ្យដៃគូរជីវិតគ្រប់រូប បើស្រលាញ់ពេញចិត្ត ចំពោះគ្នាហើយ ចាស់ទុំពេញចិត្តទទួលស្គាល់ហើយ តោងចេះថែរក្សាគ្នា និងស្រលាញ់គ្នា កុំមានចិត្តក្បត់សាវា ឬធ្វើបាបចិត្តចំពោះដៃគូរ។ ទោះបីជាក្រ បើអ្នកចេះក៏សាងសុភមង្គល និងប្រឹងប្រែងប្រកបរបបរចិញ្ចឹមជីវិត ខិតខំព្យាយាមធ្វើការ ដោយមិនខ្លាចនឿយហត់នោះ ប្រាក់នឹងរត់មករកអ្នក តែសូមប្រកបរបបរសុចរិត មិនគេងប្រវ័ញអ្នកដទៃ ។ សូមប្រិយមិត្ត គិតពិចារណា តាមការគួថាតើ ការសរសេរខាងលើរបស់ ចន ច័ន្ទ ត្រូវ ឬខុស។
យ៉ាងណាវិញ បន្ទាប់ពីបង្ហោះរួចនោះ មានប្រិយ៍មិត្តជាច្រើបានសរសេរ(comment) ខាងក្រោមstatus ចន ច័ន្ទ ថា ចិត្តនឹងគឺវាលេីសលុបលេីអ្វីៗទាំងអស់បង Chanlakhena Chorn ហេីយបងប្រុស Heng Loong គឺសង្ហារ តា ហេហេហេ តែបងប្រុសត្រូវញញឹមច្រេីន ជាងនេះគឺលូយម៉ង។នេះសបញ្ជាក់ថាមានការគាទ្រគំនិតរបស់ ចន ច័ន្ទ ចំនួនច្រើនូវអ្វីដែលគាត់បានសរសេរ។
ក្រោយពីមក លោក ហេង ឡុង បានចែករំលែក(Share) ហើយសរសេរថា ” សាំមែន ហេតុតែឯងមកពីស្រែ ”
ពិតជាមិនធម្មតាមែន ដែលអ្នកទាំងពីរ ឆ្លើយឆ្លងទៅវិញទៅមក ក្នុងន័យមើលងាយ ឬជាការនិយាយលេងនោះទេ ។តែបើគិតឲ្យមែនទែនទៅ គឺគ្រាន់តែជាពាក្យ ផ្តោះផ្តង លក្ខណកំសាន្តអារម្មណ៍ របស់អ្នកទាំងពីរតែប៉ុណ្ណោះ តែអ្វីដែលសំខាន់នោះចង់បង្ហាញគំរូដល់យុវជនថា សេចក្តីស្រលាញ់ និងភាពស្មោះត្រង់គឺ ធំជាងលុយ និងមានតម្លៃដ៏មហាសាល។ទោះបីក្រ ឬមាន សំខាន់ឲ្យតែស្រលាញ់គ្នា បង្កើតសុភមង្គលក្នុងគ្រួសារហើយចាប់ដៃគ្នារកសុីដោយសេចក្តីថ្លៃថ្នូរ និងត្រជាក់ជានិច្ច ៕
ប្រភព៖http://www.pageth.info/archives/17801



