រន្ធត់ណាស់…! អ្នកយាមគុកម្នាក់ ប្រាប់ពីអាថ៌កំបាំងរបស់កូរ៉េខាងជើង

យោងតាមសារព័ត៌មាន Mail Online ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា រយៈពេលប៉ុន្មាន សប្តាហ៍ក្រោយមក អ្នកយាមនិងអ្នកទោស ត្រូវបានបញ្ជាឱ្យ ប្រមូលផ្តុំជាគូៗ ដោយឡែកចំពោះ សាកសពរបស់ពួកគេ ត្រូវបានគេវាយដំ បន្ថែមទៀតជាការ ដាក់ទោសបន្ថែម និងត្រូវបាន គេអូសត្រឡប់មកវិញ នៅពីក្រោយរបងលួសបន្លា ក្រោយការរត់គេចនោះ ។ ពួកគេត្រូវបានគេចាប់បាន នៅក្នុងប្រទេសចិន និងបានវិលត្រឡប់ មកក្នុងរបបឃោរឃៅនេះ ។

អ្នកយាមគុកម្នាក់ឈ្មោះ Lim Hye-jin បាននិយាយប្រាប់សារព័ត៍មាន Mail online ថានៅក្នុងគុកមរណៈ ដែលមានអ្នកទោស ប្រមាណ ២០០.០០០នាក់ ក្នុងប្រទេសកូរ៉េខាងជើង នៅតែមានការភ័យខា្លច ពីការចងចាំរឿងរ៉ាវ របស់បងប្អូនពីរនាក់ ដែលបានព្យាយាម រត់គេចខ្លួន ដើម្បីគេចផុតពីជំរំ ឃុំឃាំងដ៏ធំមួយ នៅលើភ្នំក្នុងប្រទេស កុម្មុយនីស្តមួយ ។ គ្រួសារដែលសមាជិក ចំនួនប្រាំពីរនាក់ ត្រូវបានសម្លាប់នៅនឹងកន្លែង ក្នុងការសងសឹក ចំពោះការរត់គេចនេះ ជាមួយគ្នានេះដែរ អ្នកទោសផ្សេងក៏ត្រូវ គេដាក់ទណ្ឌកម្មបន្ថែម សម្រាប់ការរត់ចេញ នេះផងដែរ ។
នាងបានរៀបរាប់ទៀតថា មួយថ្ងៃៗនាងមិនអាច បរិភោគអាហារបានឡើយ ព្រោះក្នុងរយៈពេល ០៧ឆ្នាំ ដែលបានធ្វើការក្នុង គុកមរណៈ នាងបានឃើញ ឧប្បត្តិហេតុគួរខ្លាច ខ្លោចផ្សារជាច្រើន រួមបញ្ចូលទាំងការ សម្លាប់ជារៀងរាល់ថ្ងៃ, ការធ្វើទារុណកម្ម និងការរំលោភ អ្នកទោសនយោបាយ ដែលគេបានប្រកាសថា ជាសត្រូវរបស់រដ្ឋ ៕
គួរបញ្ជាក់ថាកងការពារស្រ្តីរូបនេះ បាននិយាយទៀតថា “បងប្អូនប្រុសពីរនាក់ ត្រូវបានកាត់ក្បាល នៅនឹងមុខមនុស្សម្នា ទាំងអស់គ្នា ហើយថា «ទាហានបានហៅអ្នករាល់គ្នា ឲ្យមកមើលដើម្បី ជាការព្រមាន កុំរត់គេចទៀត ។ បន្ទាប់មកអ្នកទោស ផ្សេងទៀត បានគប់ដុំថ្មទៅលើ សាកសពទាំងនោះ» ។
ប្រភព៖http://phsaonline.info/archives/2423