ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
បានបញ្ជូននាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរធំបំផុតរបស់ខ្លួន
មានឈ្មោះថា «USS Michigan» ដើម្បីទៅបញ្ឈប់កូរ៉េខាងជើង
បំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ នៅក្នុងថ្ងៃនេះ។
នេះបើយោងតាមសារព័ត៌មាន Dailystar ដែលបានចុះផ្សាយ នៅថ្ងៃអង្គារនេះ។
នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ USS Michigan
ប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន
ត្រូវបានគេរំពឹងថា នឹងធ្វើការបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរ
ឬមីស៊ីលឆ្លងទ្វីបថ្មីរបស់ខ្លួន នៅក្នុងថ្ងៃអង្គារ ទី២៥ នេះ
ដើម្បីប្រារព្ធទិវាកងទ័ព «Military Foundation Day»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក
បានប្ដេជ្ញាចិត្តក្នុងការការពារប្រទេសកុម្មុយនិស្តមួយនេះ
ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ
ដែលមានសមត្ថភាពអាចបាញ់ដល់ទ្វីបអាមេរិក។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
មិនតែប៉ុណ្ណោះ ដូណាល់ ត្រាំ បានបញ្ជូននាវាចម្បាំង
ដែលដឹកនាំដោយនាវាដឹកយន្តហោះចម្បាំង USS Carl Vinson
ទៅកាន់ឧបទ្វីបកូរ៉េ និងបានព្រមានថា លោកនឹងវាយប្រហារកូរ៉េខាងជើង
ប្រសិនបើ គីម ជុងអ៊ុន ចុចប៊ូតុងពណ៌ក្រហម
(ដើម្បីបាញ់គ្រាប់បែកនុយក្លេអ៊ែរ ឬមីស៊ីលឆ្លងទ្វីប)។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន
ជាមួយគ្នានេះដែរ ជប៉ុន និង កូរ៉េខាងជើង
ដែលស្ថិតក្នុងចម្ងាយនៃគោលដៅនុយក្លេអ៊ែររបស់កូរ៉េខាងជើង
ក៏បានបញ្ជូននាវាចម្បាំង ដើម្បីជួយគាំទ្របន្ថែមទៀតផងដែរ។
នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ USS Michigan
មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់ បានឲ្យដឹងថា
«នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ USS Michigan
នឹងចូលទៅក្នុងឧបទ្វីបកូរ៉េ ដើម្បីធ្វើសមយុទ្ធរួមគ្នាជាមួយ USS
Carl Vinson»។
USS Michigan គឺជានាវាមុជទឹកប្រភេទ Ohio-class
របស់កងទ័ពជើងទឹកអាមេរិកដែលធំបំផុត។ វាមានប្រវែង ១៧០ម៉ែត្រ
និងទម្ងន់ ១៦ ០០០តោន ហើយបំពាក់ទៅដោយគ្រាប់មីស៊ីល Tomahawk
រហូតដល់ទៅ ១៥៤គ្រាប់៕
នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ USS Michigan
ប្រភព៖
Dailystar
ប្រែសម្រួល៖ សេង ឡុង