ថ្ងៃមួយ បុរសជាកូនបានទទួលទូរស័ព្ទពីមណ្ឌល។ មនុស្សនៅទីនោះបានប្រាប់គាត់ថា ម្ដាយរបស់គាត់មិនស្រួលទេ ហើយគួរតែមកមើលគាត់ជាប្រញាប់។
បុរសជាកូនបានទៅសួរសុខទុក្ខម្ដាយរបស់គាត់ភ្លាម ហើយឃើញគាត់សម្រាកលើគ្រែសម្រាប់មនុស្សជិតស្លាប់។
នៅពេលនោះបុរសជាកូនបានសួរម្ដាយថា "ម៉ែ តើកូនអាចធ្វើអ្វីបានខ្លះសម្រាប់ម៉ែនៅពេលនេះ?"។
ម្ដាយឆ្លើយតប "សូមកូនជាស្រឡាញ់ ជួយតម្លើងកង្ហារនៅមណ្ឌលនេះផង នៅទីនេះគ្មានកង្ហារទេ។ ហើយជួយដាក់ទូទឹកកកមួយសម្រាប់រក្សាម្ហូបអាហារផង។ ច្រើនលើកច្រើនសារហើយ ម៉ែតែងចូលគេងទាំងពោះទទេ"។
កូនមានការភ្ញាក់ផ្អើលជាខ្លាំង និងសួរទៅម្ដាយថា "ម៉េចក៏យូរណាស់ហើយ ម៉ែមិនព្រមប្រាប់កូន។ ឥឡូវម៉ែជិតចាកចេញពីកូនហើយ ទើបម៉ែប្រាប់រឿងទាំងនេះដល់កូន ដើម្បីអ្វីទៅម៉ែ?"។
ម្ដាយឆ្លើយតបវិញថា "វាមិនអីទេកូនសម្លាញ់ ម៉ែអាចទ្រាំភាពក្ដៅស្អុះស្អាប់ ការឃ្លាន និងការឈឺចាប់បាន ប៉ុន្ដែនៅពេលកូនៗរបស់កូនឯងបញ្ជូនកូនមកទីនេះ ម៉ែខ្លាចកូនមិនអាចទ្រាំទ្របានដូចម៉ែ"៕
ប្រភព៖http://rosemag.net/1756




