តាមជំនឿបុរាណដើម្បី អោយរាសីខ្ពស់ត្រដែតត្រូវធ្វើដូចម្តេច?



តាមជំនឿបុរាណ ដើម្បីអោយរាសីខ្ពស់ត្រដែត ពេល រៀបចំក្បាលដំណេកគួររៀបតាមឆ្នាំកំណើត៖***

*អ្នកកើតឆ្នាំជូត*: គួរបែរក្បាលដំណេកទៅទិសខាងជើង ប៉ុន្តែ ហាមបែរក្បាលដំណេកទៅទិសខាងត្បូង។
*អ្នកកើតឆ្នាំឆ្លូវ*: គួរបែរក្បាលដំណេកទៅទិសខាងកើត ឆៀងខាងជើង (ឦសាន) ប៉ុន្តែ
ហាមបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងត្បូង (និរតី)។
*អ្នកកើតឆ្នាំខាល*: គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែ ហាមបែរក្បាលដំណេក
ទៅទិសខាងលិចឆៀងខាងជើង(ពាយ័ព្យ)។
*អ្នកកើតឆ្នាំថោះ*: គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមដេកយកក្បាលដំណេកបែរទៅទិសខាងលិច។
*អ្នកកើតឆ្នាំរោង*: គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងត្បូង (និរតី) ប៉ុន្តែ
ហាមបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង (ឦសាន)។
*អ្នកកើតឆ្នាំម្សាញ់*: អ្នកកើតឆ្នាំម្សាញ់គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែ
ហាមបែរក្បាលដំណេកទៅទិសខាងជើង។
*អ្នកកើតឆ្នាំមមី*: គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងជើង។
*អ្នកកើតឆ្នាំមមែ*: គួរបែរក្បាលដំណេកទៅទិសលិចឆៀងខាងត្បូង (និរតី) ប៉ុន្តែ
ហាមបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង (ឦសាន)។
*អ្នកកើតឆ្នាំវក*: គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងជើង(ពាយ័ព្យ) ប៉ុន្តែ
ហាមបែរក្បាលដំណេកទៅទិសខាងកើត។
*អ្នកកើតឆ្នាំរកា*: គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងជើង(ពាយ័ព្យ) ប៉ុន្តែ
ហាមបែរក្បាលដំណេកទៅទិសខាងកើត។
*អ្នកកើតឆ្នាំច*: គួរបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង(ឦសាន) ប៉ុន្តែ
ហាមបែរក្បាលដំណេកទៅទិសលិចឆៀងខាងត្បូង(និរតី)។
*អ្នកកើតឆ្នាំកុរ*: គួរបែរក្បាលដំណេកទៅទិសខាងជើង ប៉ុន្តែ ហាមបែរក្បាលដំណេកទៅទិសខាងត្បូង៕




ប្រភព៖ news.camlocation