ទោះបីយើងចូលចិត្តតាំងរុក្ខជាតិមួយចំនួនក្នុងផ្ទះមិនថាសម្រាប់ការលម្អ
ឬសម្រាប់កម្ចាត់ជាតិវិទ្យុសកម្មនោះទេ
ប៉ុន្តែយើងត្រូវប្រយ័ត្នពេលជ្រើសរើសប្រភេទរុក្ខជាតិមកតាំងក្នុងផ្ទះ។
រុក្ខជាតិខ្លះបង្កមហន្តរាយ ដោយសារតែសារធាតុគ្រោះថ្នាក់
ឬជាតិពុលនៅក្នុងរុក្ខជាតិនោះ។
រុក្ខជាតិដែលមិនត្រូវតាំងក្នុងផ្ទះដាច់ខាតគឺ រុក្ខជាតិឈ្មោះ
Dieffenbachia ឬគេនិយមហៅថា "ស្លឹកឆ្អឹងត្រី"។
រុក្ខជាតិនេះផ្ទុកជាតិពុលដ៏គ្រោះថ្នាក់ឈ្មោះថា Raphide។
ទោះបីជាតិពុលក្នុងរុក្ខជាតិនេះមាន Dose
ទាបមិនបង្កផលប៉ះពាល់ខ្លាំងដល់មនុស្សធំ
ក៏ប៉ុន្តែវាអាចបង្កបញ្ហាដល់ក្មេងៗ។
ក្រុមវេជ្ជបណ្ឌិតអាមេរិកអះអាងថា អ្នកជំងឺដែលឈឺដោយសារជាតិពុលនេះ ៧០
ភាគរយគឺជាក្មេងអាយុក្រោម ៥ ឆ្នាំ។
ស្លឹករុក្ខជាតិនេះអាចបំពុលក្មេងបានប្រសិនបើក្មេងនោះក្ដិចស្លឹកនេះ
រួចបៀមដៃដែលជាប់ទឹកពុលរបស់វា។ ប្រសិនបើស្លឹកនេះមាន Dose
ជាតិពុលខ្ពស់ វាអាចសម្លាប់ក្មេង ក្នុងរយៈពេលតែ ១ នាទីប៉ុណ្ណោះ
រីឯមនុស្សធំអាចស្លាប់ក្នុងរយៈពេល ១៥ នាទី
ប្រសិនបើច្រឡំដៃក្តិចស្លឹកនេះយកមកហូបលេង។
លោកអ្នកនៅតែអាចតាំងវានៅក្នុងផ្ទះបាន
ដរាបណាបានណែនាំសមាជិកគ្រួសារទាំងអស់ឱ្យប្រយ័ត្នកុំទទួលទានស្លឹកនេះ
ឬប៉ះពាល់ស្លឹកនេះក្នុងមាត់។ ទោះយ៉ាងណា ការពារប្រសើរជាងព្យាបាល
ដូច្នេះមិនគួរមានរុក្ខជាតិនេះក្នុងផ្ទះទេ៕
ប្រភព៖http://rosemag.net/1735
